Inter Milan ត្រៀមមានម្ចាស់ក្លិបថ្មី ជាជនជាតិចិន

ក្លិប Inter Milan ត្រៀមនឹងមានម្ចាស់ថ្មី ក្រោយពីក្រុមហ៊ុនវិនិយោគចិន ឈ្មោះ Suning Commerce Group បានទិញយកភាគហ៊ុន ៧០% ពីក្នុងក្លិបអ៊ីតាលីមួយនេះ។
Inter

អតីតប្រធានក្លិប Inter លោក Massimo Moratti បានលក់ភាគហ៊ុន ៣០% ខណៈម្ចាស់ក្លិបបច្ចុប្បន្ន លោក Erick Thohir បានលក់ ៤០%។ លោក Thohir ទុកភាគហ៊ុនផ្ទាល់ខ្លួន ៣០% និងត្រៀមខ្លួនធ្វើជាប្រធានដឹកនាំក្លិបនេះ។

ការប្រែប្រួលក្នុងក្លិបនេះ ត្រូវបានរំពឹងថា នឹងមិនប៉ះពាល់ដល់តំណែងរបស់គ្រូបង្វឹកក្លិប លោក Robert Mancini ឡើយ ខណៈនាយកប្រតិបត្តិ Michael Bolingbroke ក៏នៅតែបន្តនៅក្នុងតំណែងនេះផងដែរ។
រចនាសម្ព័ន្ធម្ចាស់ក្លិបថ្មីរបស់ក្លិប Inter នេះ នឹងត្រូវធ្វើការប្រកាសនៅក្នុងសន្និសីទកាសែតមួយ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Suning នៅក្នុងទីក្រុង ណានជីង នាថ្ងៃចន្ទសប្តាហ៍ក្រោយ។

នៅក្នុងរដូវកាលទើបតែបញ្ចប់នេះ Inter មានចំណាត់លេខ ៤ក្នុងលីកកំពូល Serie A ហើយចាប់តាំងពីឆ្នាំ ២០១១ មក Inter មិនដែលបានចូលលេងនៅ Champions League ឡើយ៕

  • Inter Milan ត្រៀមមានម្ចាស់ក្លិបថ្មី ជាជនជាតិចិន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កីឡា