Arsenal សុំចូល​ចរចា​ជាមួយ Leicester ទិញ​ខ្សែប្រយុទ្ធ Vardy

កាំភ្លើង​ធំ Arsenal បាន​ចូល​ចរចា​ជាមួយនឹង​ក្លិប Leicester City ក្នុង​បំណង​ព្យាយាម​ទិញយក​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​នេះ គឺ Jamie Vardy។ សំណើ​រដាក់​ដេញថ្លៃ​របស់​ក្លិប Arsenal សម្រាប់​កីឡាករ​អន្តរជាតិ​របស់​ប្រទេស​អង់គ្លេស​នេះ ត្រូវបាន​គេ​រាយការណ៍​ថា មានតម្លៃ​ខ្លួន ២០លាន​ផោន ហើយ​ក្លិប​នេះ​ព្យាយាម​ចង់ដឹង​ពី​លក្ខខណ្ឌ​ក្នុង​កុងត្រា​របស់​កីឡាករ​រូបនេះ​ផងដែរ។
vardy

Vardy ស៊ុត​បញ្ចូល​ទី​បាន ២៤គ្រាប់​នៅក្នុង​លី​ក Premier League ឲ្យ​ក្លិប Leicester និង​បាន​ជួយ​ឲ្យ​ក្រុម ក​ញ្រោ​ង​នេះ​ឈ្នះ​ពាន​រដូវ​កាល ២០១៥-១៦ និង​ត្រូវបាន​សមាគម​អ្នក​កីឡាករ​បាល់ទាត់ ផ្តល់​ពាន​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំនេះ​ផងដែរ។

តារា​ឆ្នើម​កំពុងមាន​ការចាប់អារម្មណ៍ និង​កំពុង​ត្រៀមខ្លួន​សម្រាប់​យុទ្ធនាការ Euro 2016 ផ្ទេរ​មកលេង​នៅក្នុង​ក្លិប Leicester City នេះ ក្នុងតម្លៃ​ខ្លួន​តែ ១លាន​ផោន​ប៉ុណ្ណោះ​ពី​ក្លិប Fleetwood កាលពី​ឆ្នាំ ២០១។ Vardy លេង​លេចធ្លោ ចេញពី​ក្លិប​មិនមែន​អាជីព បន្ទាប់ពី​បាន​ចាក​ចេញពី​ក្លិប Sheffield Wednesday កាលពី​អាយុ ១៦ឆ្នាំ ដោយសារតែ​តូច​ពេក។

ចាប់តាំងពី​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ឆ្នាំ ២០១៥ Vardy បា​នរក​គ្រាប់​បាល់ ៣ដង​ក្នុងការ​បង្ហាញខ្លួន​ជា​លក្ខណៈ​អន្តរជាតិ ៨ប្រកួត​មក។

Arsenal ដែល​បញ្ចប់​លី​ក​ទៅក្នុង​ចំណាត់​លេខ​ពីរ នៅ​ពីក្រោម Leicester ១០ពិន្ទុ ក៏​ទើប​ចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​អន្តរជាតិ​ស្វី​ស Granit Xhaka ពី​ក្លិប​អាល្លឺម៉ង់ Borussia Monchengladbach៕