​ស្ថានីយបូមទឹក​ទួល​​គោក​​ទី​១ ត្រឡោក​បែក​​

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​​ឱ្យដឹង​​ថា ក្នុង​ផែនការ​ដោះស្រាយ​ប​ញ្ហា​ទឹក​ជន់​លិច​​នៅ​ផ្លូវ​​លេខ​៣១៥-៣១៧​-៦០៦ ៦០៨-៣៣៧-៥៩២ តំបន់​ផ្សារ​មាន់​​អាំង តំបន់​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ខាង​សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​សាងសង់​ស្ថានីយ​​បូមទឹក​ថ្មីទួល​គោក​ទី​១ ​ត្រឡោក​បែក ដែល​បំពាក់​ម៉ូ​ទ័​រ​ចំនួន​៥​គ្រឿង ក្នុង​នោះ​ម៉ូ​ទ័​រ​ទំហំ​០,៦ម​ ចំនួន​៣​គ្រឿង និង​ម៉ូ​ទ័​រ​០,៥​ម ចំនួន​២​គ្រឿង មាន​សមត្ថភាព​បូមទឹក​៥​ម៉ែត្រគូប​ ក្នុង​១​វិនាទី ត្រូវជា​១៨.០០០​ម៉ែត្រគូប​​ ក្នុង​១​ម៉ោង គឺ​កើន៣​ដង​ ​ធៀប​នឹង​សមត្ថភាព​ស្ថានីយ​​បូមទឹក​ចាស់​ ។

នៅ​​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា​ នេះ ការដ្ឋាន​សាងសង់ ​បាន​និង​កំពុង​ចាក់​បេតុង​កម្រាល​បាត​​កម្រាស់០.៦​ម បរិមាណ​​បេតុង​១៨០​ម៉ែត្រ​គូប ​។