សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ​មាន​ទម្ងន់​១១.៩​ក្រាម

សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ​មាន​ទម្ងន់​១១.៩​ក្រាម



ព្រះសីហនុ ​៖​ ជន​សង្ស័យ​ម្នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​ និង​រក្សាទុក​សារធាតុ​គ្រឿងញៀន ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​បង្ក្រាប ​និង​ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំញៀន ​រួម​នឹង​សម្ភារៈ​បទល្មើស​ជាច្រើន​ទៀត។

ក្នុង​ប្រតិបត្តិការ​វាយឆ្មក់​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​នេះ ​បាន​ធ្វើឡើង​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣​ ខែ​មិថុនា ស្ថិតនៅ​ក្រុម​១១ ភូមិ ២ ​សង្កាត់​លេខ​៣​ ក្រុង-ខេត្ត​ព្រះសីហនុ។ លោក វរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ ឃាត់​ខ្លួន​នេះ​មានឈ្មោះ សន ម៉ុង​ហេង ភេទ ប្រុស អាយុ ២៦ ឆ្នាំមាន​ស្រុកកំណើត ភូមិ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត កំពង់ចាម។ បច្ចុប្បន្ន ស្នាក់នៅ​កន្លែង​កើតហេតុ។

លោក ​វរសេនីយ៍ឯក​ សាន់​ប៊ុនថន បាន​ឲ្យ​ដឹង​ទៀត​ថា ​មុននឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ភ្នាក់ងារ​សម្ងាត់​តាមដាន​មុខសញ្ញា​ជនសង្ស័យ​នេះ​ជា​យូរ​មកហើយ​។​

លោក សាន់ ប៊ុនថន បាន ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ដែល​ក្រុម​សមត្ថកិច្ច​ចាប់យក​មាន​-​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ( ice)​ចំនួន ២ កញ្ចប់​ធំ និង ១​កញ្ចប់​តូច​ទម្ងន់​= ១១.៩ ក្រាម​កញ្ឆា​មូរ​ជា​បារី​៥​ដើម ទូរស័ព្ទ​ដៃ ១​គ្រឿង​ ជញ្ជីង​ថ្លឹង​មួយ រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត។ បច្ចុប្បន្ន​ជនសង្ស័យ ​សមត្ថកិច្ច​កំពុង​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ចាត់ការ​តាម​ច្បាប់៕
សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ​មាន​ទម្ងន់​១១.៩​ក្រាម