ហួសចិត្ត! ដើម្បីបង អូនសុខចិត្តអារម្រាមដៃខ្លួនឯង លទ្ធផលបងធ្វើឲ្យ អូនឈឺចាប់លើសដើម

ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នារីវ័យក្មេងម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយហេតុតែស្រលាញ់សង្សារងប់ពេក និងចង់ទាញចំណាប់អារម្មណ៍ពីសង្សារផងនោះ សុខចិត្តអារម្រាមដៃខ្លួនឯង តែលទ្ធផលបានត្រឹមតែធ្វើឲ្យ ឈឺចាប់លើសដើមតែប៉ុណ្ណោះ។

បើតាមប្រភពបានឲ្យដឹងថា នារីវ័យ១៩ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ងប់ងល់នឹងស្នេហារូបនេះ គឺជាអ្នករស់នៅក្នុងខេត្ត Sichuan ដែលរឿងរ៉ាវរបស់នាង កំពុងតែក្លាយជាប្រធានរសើបមួយ ពេញបណ្តាញទំនាក់ទំនងសង្គម ខណៈដែលរូបនាងបានធ្វើ សកម្មភាពដ៏គួរឲ្យរន្ធត់បែបនេះ។

ប្រភពបន្តថា នារីវ័យក្មេងរូបនេះ បានព្យាយាមធ្វើសកម្មភាពដ៏គួរឲ្យខ្លាច ខណៈដែលមិត្តប្រុសហាក់បី ដូចជាសោះអង្គើយលើរូបនាង ដោយរូបនាងបានព្យាយាមអារម្រាមដៃខ្លួនឯង ហើយយកដំណក់ឈាមហូរស្រក់ មកសរសេរបង្ហាញពីសេចក្តីស្រលាញ់ របស់នាង នៅពីមុខទ្វារបន្ទប់មិត្ដប្រុសនាង ជាមួយនឹងពាក្យថា “អូនស្រលាញ់បង” ដើម្បីទាញការចាប់អារម្មណ៍ពីមិត្តប្រុស ។ មិនតែប៉ុណ្ណោះ រូបនាងថែមទាំងគម្រាមថា នឹងអារកដៃ បន្ថែមទៀតផងដែរ ជាហេតុធ្វើឲ្យមិត្តប្រុសរបស់ នាងភ័យតក់ស្លុតជាខ្លាំង និងបានទូរស័ព្ទហៅប៉ូលិស មកជួយធ្វើអន្តរាគមន៍ ដើម្បីយកកាំបិតចេញពីនាងវិញផងដែរ។ បន្ទាប់ពីបានពិភាក្សាគ្នាអស់រយៈពេល មួយស្របក់ធំរួចមក រូបនាងក៏បានសន្យាជាមួយនឹងប៉ូលិសថា នឹងមិនឲ្យមានបញ្ហាបែបនេះ កើតឡើងទៀតនោះទេ

គួរបញ្ជាក់ដែរថា បច្ចុប្បន្នមិនទាន់មានប្រភពណា ដឹងច្បាស់ថា ពេលនេះរឿងរ៉ាវរបស់គូស្នេហ៍មួយគូនេះ ទៅជាយ៉ាងណានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយ៉ាងណាដែរ ចំពោះទង្វើរបស់នារីម្នាក់នោះ?  

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ពិតជាគួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ជាមួយនឹង តែលទ្ធផលបានត្រឹមចុកឈាម និងប៊ិះស្លាប់ខ្លួនផងដែរ។

បើតាមប្រភព បានឲ្យដឹងថា បុរសកម្លោះហោះមកក្រេបលម្អងផ្កាម្នាក់ មកពីទីក្រុង Yichang ភាគខាងលិច ខេត្ត Hubei ប្រទេសចិន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំងជាមួយនឹង ការបង្ហាញពីសេចក្តីស្រលាញ់របស់គាត់ ទៅលើនារីម្នាក់ទាំងគ្រោះថ្នាក់ ដោយអ្នកកម្លោះកើតរោគស្នេហ៍រូបនោះ បានរៀបចំគម្រោងយ៉ាងឡូយ សុខចិត្តចំណាយលុយជួលឆ័ត្រយោងជិះធ្លាក់ពីលើមេឃ ដើម្បីចុះមកសារភាពស្នេហ៍ និងសុំមិត្តស្រីរបស់ខ្លួនរៀបការ តែលទ្ធផលបានត្រឹមតែធ្វើឲ្យរូបគាត់អស់សង្ឃឹម និងចុកឈាមជាខ្លាំងទៅវិញ។

ប្រភពបន្តថា អ្នកកម្លោះរូបនោះ ពិតជាស៊យខ្លាំងណាស់ ខណៈដែលជិះឆ័ត្រយោងជិតដល់ដីហើយ ចៃដន្យត្រូវខ្យល់បក់មួយមេ ក៏ធ្លាក់ទៅទុំជាប់លើមែកធាង ដើមឈើធំមួយ ដែលធ្វើឲ្យអ្នករាល់គ្នានៅទីនោះឃើញហើយ ហួសចិត្ត និងអស់សំណើចជាខ្លាំងផងដែរ។ មួយស្របក់ក្រោយមក រូបគាត់ក៏ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ មកដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមន៍ យករថយន្តស្ទូចដើម្បីយកគាត់ចុះមកវិញផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណាងល្អហើយ ដែលរូបគាត់មិនត្រូវបានទទួលរងរបួស។ ក្រោយមករូបគាត់បានចុះមក និងដើរកាន់ភួងផ្កាមួយបាច់ និងលុតជង្គង់នៅចំពោះមុខមិត្តស្រី និងបង្ហើរពាក្យពេចន៍ថា «អូន Gou Hongyun រៀបការជាមួយបងទៅណា!» ។ ប៉ុន្តែលទ្ធផលចុងក្រោយ និងអ្វីដែលរូបគាត់បានតស៊ូស្រលាញ់គេកន្លងមក ត្រូវបានមិត្តស្រីបដិសេធច្រានចោល មិនឆ្លើយសំណួរទាក់ទិននឹងការស្នើសុំរៀបការរបស់គាត់ ជំនួសមកវិញនាងសុខចិត្តដើរចេញ ទាំងព្រងើយកន្តើយ ធ្វើឲ្យបុរសអភ័ព្ទស្នេហ៍ម្នាក់នេះ ខ្មាសគេពេញអីុនធឺណែត។

ដោយឡែកតាមរយៈ អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនច្រើន ក៏បានដាក់មតិ ខ្លះអាណិត ខ្លះសរសើរពីទឹកចិត្តក្លាហានរបស់គាត់ ឯខ្លះទៀតក៏រិះគន់គួរសមលើរូបគាត់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! ដើម្បីបង អូនសុខចិត្តអារម្រាមដៃខ្លួនឯង លទ្ធផលបងធ្វើឲ្យ អូនឈឺចាប់លើសដើម

ហួសចិត្ត! ដើម្បីបង អូនសុខចិត្តអារម្រាមដៃខ្លួនឯង លទ្ធផលបងធ្វើឲ្យ អូនឈឺចាប់លើសដើម

ហួសចិត្ត! ដើម្បីបង អូនសុខចិត្តអារម្រាមដៃខ្លួនឯង លទ្ធផលបងធ្វើឲ្យ អូនឈឺចាប់លើសដើម

ហួសចិត្ត! ដើម្បីបង អូនសុខចិត្តអារម្រាមដៃខ្លួនឯង លទ្ធផលបងធ្វើឲ្យ អូនឈឺចាប់លើសដើម