ឪពុក​វ័យ​ក្មេង​ម្នាក់ ​ល្បី​តាម​ Internet ខណៈ​បំបៅ​ដោះ​កូន​ ពេល​ប្រពន្ធ​ចេញ​ទៅ​ធ្វើ​ការ​បាត់

(អាមេរិក)៖ បុរសជាឪពុកវ័យក្មេងម្នាក់បានក្លាយជាមនុស្សល្បីតាម Internet បន្ទាប់ពីគេបង្ហោះរូបខ្លួនឯង កំពុងបំបៅដោះកូន ខណៈពេលដែលម្តាយក្មេងទៅធ្វើការបាត់។

លោក Jennifer Capo ត្រូវត្រឡប់ទៅធ្វើការវិញក្រោយពីនាងសម្រាលកូនបានប៉ុន្មានខែហើយ នាងក៏បានទុកទារិកាជាកូនឲ្យនៅជាមួយបុរសគូដណ្តឹងឈ្មោះ Chris Allen ដែលត្រូវជាឪពុករបស់ក្មេង ដោយឲ្យបំបៅទឹកដោះគោរាល់ពេលម្តាយមិននៅតែបុរសជាឪពុកវ័យក្មេងនេះបាននឹកឃើញវិធីមួយដ៏វិសេសដើម្បីឲ្យកូនយល់ថា នេះជាដោះម្តាយពិតៗគឺគេបានកាត់អាវជាប្រហោងត្រង់បរិវេណដោះហើយក៏ញាត់ដបទឹកដោះគោចូលទៅ ដូច្នេះកូនហាក់មានភាពកក់ក្តៅនឹងការបៅដោះមិនខាន។

រូបភាពបង្ហោះតាមអ៊ីនធឺណេតដែល Allen ថតកំពុងបំបៅដោះកូននេះត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះមើលទៅដូចជាគេកំពុងហុចដោះឲ្យកូនបៅពិតអញ្ចឹងហើយមានមនុស្សជាង ៥០,០០០០នាក់ ចូលទស្សនា និងចែករំលែករូបភាពនេះដល់ទៅជាង ៧៥,០០០នាក់ ឯណោះ៕

ប្រភព៖ baykdang

  • ឪពុក​វ័យ​ក្មេង​ម្នាក់ ​ល្បី​តាម​ Internet ខណៈ​បំបៅ​ដោះ​កូន​ ពេល​ប្រពន្ធ​ចេញ​ទៅ​ធ្វើ​ការ​បាត់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: