ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់ព្រះមហាក្សត្រ នៅ​ទីក្រុង​ប៉េ​កាំ​ង

ប៉េ​កាំ​ង ៖ ថ្ងៃ​ទី​៣​ខែ មិថុនា ឆ្នាំ​២០១៦ ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មានការ​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដោយ​លោក ស៊ី ជី​ន​ភីង ប្រធាន​រដ្ឋ​ចិន ព្រមទាំង​ជួប​ព្រះរាជ​សវនាការ​ជាមួយ​លោក ស៊ី ជី​ន​ភីង ប្រធាន​រដ្ឋ​ចិន លោក លី ខឹ​ឈាំ​ង នាយក​រដ្ឋមន្ត្រី​ចិន និង​លោក ចាង តឺ​ជាំ​ង ប្រធាន​សភា​តំណាង​ប្រជាជន​ទូ​ទាំង​ប្រទេស​ចិន ។