​ទុក្ខ​ស្រី ប្តីកាន់​លុយ​

ខេត្តក្រចេះ​ ៖​ ​​​ស្ត្រី​ម្នាក់​​​ត្រូវ​កម្លាំងនគរបាល​ស្រុក​ព្រែក​ប្រសព្វ​​កំណត់​​ថា បាន​​ស្លាប់​ដោយសារ​ការ​​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ​ហើយ​ក៏​​ត្រូវ​អ្នក​ភូមិ​សន្និដ្ឋាន​ទៀត​​ថា មូលហេតុ​ដោយសារ​តែ​នាងពិបាក​ និង​រស់នៅ​ជាមួយ​បុរស​ជា​ប្តី ដែល​ពោរ​​ពេញទៅ​​ដោយ​ភ្លើង​ប្រចណ្ឌ​​ខ្លាំង និង​តូចចិត្ត​ព្រោះតែ​ប្តី​ ជា​អ្នក​​ក្តោប​ក្តាប់​សេដ្ឋកិច្ច​​ក្នុង​គ្រួសារ​គ្រប់​បែ​ប​​យ៉ាងទាំងអស់ ​។

នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ឱ្យ​​ដឹង​​ថា ​​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​នួន សុ​ដា​វី អាយុ​២៦​ឆ្នាំ ត្រូវ​​​សាច់ញាតិ​ប្រទះ​ឃើញ​​ស្លាប់​ដោយ​​យក​ក្រម៉ា​​ចង​.​ក​នៅ​បន្ទប់ទឹក​​ក្នុង​ផ្ទះ​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ កាលពី​យប់​ថ្ងៃ​ទី​៣ ​មិថុនា​ ។

បើ​តាម​ការ​បញ្ជាក់​ពី​​បុរស​ជា​ប្តី​ឈ្មោះ​បេ ទ្រី អាយុ​៥២​ឆ្នាំ​ ​ឱ្យ​​ដឹង​ថា ​ក្រោយ​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​ក្នុង​គ្រួសារ ​ប្រ​ព​ន្ធគាត់​​បាន​ប្រមូល​ខោអាវ​​ទៅ​បោកគក់​ក្នុង​បន្ទប់​ទឹក និង​​​ចាក់គន្លឹះ​ទ្វារ​​ជាប់ ។ ​រយៈ​​ពេល​មួយ​ម៉ោង​ ​​គាត់​​ដើរ​ទៅ​ងូតទឹក ​ស្រាប់តែ​ប្រទះ​ឃើញ​​ប្រ​ព​ន្ធ​​ស្លាប់​​ដោយ​​ចង.​កបាត់ទៅហើយ ​។

​ជុំវិញ​ការ​សម្រេច​ចិត្ត​​ធ្វើ​អត្តឃាត​​របស់​​ស្ត្រី​រង​គ្រោះ ត្រូវ​​​អ្នក​ភូមិ​លើក​​ឡើង​ថា ដោយសារ​តែ​នាង​​ពិបាក​រស់នៅ​ជាមួយ​ប្តី ដែល​តែង​តែ​ប្រ​ចណ្ឌ​ រករឿង​នាង ព្រោះ​ប្រ​ព​ន្ធ​មាន​​វ័យក្មេង​​ជាង​។ ​​កន្លង​មក ​ក៏​ធ្លាប់​មានរឿងឈ្លោះ​ប្រកែក​គ្នា​​ខ្លាំងដែរ ធ្វើ​​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ​​​សម្រេច​ចិ​ត្ត​វេច​បង្វិច​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​អស់​មួយ​រយៈ ​ដោយសារ​តែ​ទ្រាំ​មិន​បាន​ ពី​ការ​រករឿង​ពី​ប្តី​ខ្លាំង​​ពេក​ ។

ប្រភព​បន្ត​​ថា មិន​ត្រឹមតែ​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ខ្លាំង​​នោះ​ទេ ស្ត្រី​រងគ្រោះ​តែងតែ​និយាយ​ប្រាប់​គេឯង​​ថា «នាង​ខ្មាស់​គេ​ ដោយសារ​គ្មាន​លុយ​នៅ​​ជាប់​​ខ្លួន ​ព្រោះ​តែ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ត្រូវ​ប្តី​នាង​ជា​អ្នក​ក្តោប​​ក្តាប់ សូ​ម្បី​តែ​ទៅ​ទិញ​ម្ហួ​​ប​នៅ​ផ្សារ​» ។ ដូច​ទៅ​នឹង​​អ្វី​ដែល​បាន​​បង្ហើប​ប្រាប់​​នេះ ទើប​អ្នក​ភូមិ​​សន្និដ្ឋាន​ថា ការ​សម្លាប់​ខ្លួន​របស់​ស្ត្រី​រង​គ្រោះ​ចោល​កូន​២នាក់ ដោយសា​តែ​នាង​ពិបាក​​​រស់​នៅ​ជាមួយ​​​ប្តីនោះឯង ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ទុក្ខ​ស្រី ប្តីកាន់​លុយ​

​ទុក្ខ​ស្រី ប្តីកាន់​លុយ​