គួរឱ្យអាសូរណាស់! មួយគ្រួសារផ្ទុក មេរោគអេដស៍ហើយ ឥឡូវភ្លើងឆេះផ្ទះទៀត

(បន្ទាយមានជ័យ)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដំបូលប្រកសង្ក័សី និងជញ្ជាំងកៅស៊ូតង់ មួយដែលមានម្ចាស់ ជាកម្មករទៅធ្វើការនៅប្រទេសថៃ ហើយមានផ្ទុកមេរោគអេដស៍ទៀត។

បើតាមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ គ្រួសារមួយនេះ ពេលព្រឹកឡើងតែងតែ ទៅធ្វើការនៅប្រទេសថៃ ហើយពេលល្ងាច បានត្រឡប់មកវិញ ប៉ុន្ដែជាអកុសលនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្របពេលដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ ក៏មានអគ្គិភ័យមួយបានឆាបឆេះឡើង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្ដថា ផ្ទះនេះត្រូវបានឆាបឆេះទាំងស្រុង ដោយសារតែជួយសង្គ្រោះមិនទាន់ពេលវេលា ចំពោះការខូចខាតមានម៉ូតូ១គ្រឿង ម៉ាក Honda Dream ឆ្នាំ២០០៧ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ បឿន ហេង ផ្ទុកមេរោគអេដស៍ និងមានកូនប្រុសស្រី៤នាក់៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ ករណីឆេះផ្ទះបែបនេះក៏ធ្លាប់កើតឡើងផងដែរ នៅឯខេត្ដត្បូងឃ្មុំ តែជា។ គួររំលឹកថា បុរសម្នាក់ក្រោយពេល មានទំនាស់ជាមួយប្រពន្ធ ហើយខឹងប្រពន្ធ មិននៅផ្ទះ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោល នៅម៉ោង ១៩៖៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្នងហេតុការណ៍នេះ ធ្វើអោយមានការខូចខាត ផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ ៧ម X ៨ម បង្ករដោយម្ចាស់ផ្ទះឈ្មោះ: ឈន់ ឈឿន អាយុ ៣៧ឆ្នាំ ប្តី ក្រោយពីឈ្លោះជាមួយប្រពន្ធឈ្មោះ ញ ស៊ីណា អាយុ៣៥ឆ្នាំ និងមានកូនក្នុងបន្ទុក៤នាក់។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ឈ្មោះ ឈឿន បានដុតផ្ទះខ្លួនឯង ដោយសារខឹងប្រពន្ធមិននៅផ្ទះ ហើយនៅរសៀលថ្ងៃដដែលនេះ ឈឿន បានប្រើអំពើហឹង្សាលើប្រពន្ធនិងកូន។ បច្ចុប្បន្ន: ឈ្មោះឈន់ ឈឿន ត្រូវបាននាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឱ្យអាសូរណាស់! មួយគ្រួសារផ្ទុក មេរោគអេដស៍ហើយ ឥឡូវភ្លើងឆេះផ្ទះទៀត

គួរឱ្យអាសូរណាស់! មួយគ្រួសារផ្ទុក មេរោគអេដស៍ហើយ ឥឡូវភ្លើងឆេះផ្ទះទៀត

គួរឱ្យអាសូរណាស់! មួយគ្រួសារផ្ទុក មេរោគអេដស៍ហើយ ឥឡូវភ្លើងឆេះផ្ទះទៀត

គួរឱ្យអាសូរណាស់! មួយគ្រួសារផ្ទុក មេរោគអេដស៍ហើយ ឥឡូវភ្លើងឆេះផ្ទះទៀត