ស្តាប់​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ពី​ ល្បិច​ដើម្បី​គេច​ផុត​ពី​ ចង្កូម​បិសាច​តណ្ហា

ខេត្តបាត់ដំបង ៖ បិសាច​តណ្ហា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ តាម​ពាក្យបណ្ដឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ ដោយ​ចោទប្រកាន់​ថា​ បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ដោយ​បាន​ចាប់​សម្រា ត​ខោអាវ​នាង​អស់ពី​ខ្លួន ប៉ុន្តែ​ដោយ​ភាព​ឈ្លាសវៃ​ ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រើ​ល្បិច​រំដោះខ្លួន​ចេញ ពី​ចង្កូម​បិសាច​តណ្ហា​នោះ​ ហើយ​រត់​យករួចខ្លួន​ ទាំង​ខ្លួន​អាក្រាត​ននលគក​ បាន​ដោយ​ជោគជ័យ ។

សមត្ថកិច្ច​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ឡុ​ង ដា​វុន ហៅ ចិ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​វត្ត​កណ្ដាល ឃុំ​រាំង​កេ​ស៊ី ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​ ១៣​ឆ្នាំ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ ក្នុង​ពាក្យបណ្ដឹង​ថា កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នាង​បាន​ទៅ​បេះ​ព្រីង​នៅ​ខាងត្បូង​ ភូមិ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ។ ពេល​នាង​កំពុង​ឡើង​ដើម​ព្រីង​ស្រាប់តែ​ ជនសង្ស័យ​ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ ក្បែរ​គ្នា​បាន​ឡើង​ដើម​ព្រីង​នោះ​ដែរ ។ ឃើញ​សភាពការណ៍​ មិន​ស្រួល​ព្រោះ​កន្លែង​ នោះ​ស្ងាត់​ពេក នាង​ក៏​ចុះ​មក​វិញ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​ តែ​ត្រូវ​ជនសង្ស័យ​ស្ទុះ​ចុះ​មក​ តាម​ដែរ ​ព្រម​ទាំង​​បាន​ចាប់​នាង​ផ្តួល​ទៅ​ដី​ហើយ​ ចាប់​សម្រាត​ខោអាវ​នាង​អស់រលីង ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ពោប​ពីលើ​នាង​ បម្រុង​រំលោភ​តែ​ម្តង ។

ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ថា ដោយ​សារ​តែ​​ភាព​ឈ្លាសវៃ​របស់​នាង​ ភ្លាម​ៗ​នោះ​នាង​និយាយ​តិច​ៗ​ ប្រាប់​ជនសង្ស័យ​នោះ​ថា ពូ ! មាន​មនុស្ស​ដើរមក​ហើយ ។ សំដី​របស់​នាង​ធ្វើ​ឲ្យ​ជនសង្ស័យ​ ភ័យ​ស្ទុះ​ងើបឡើង ជា​ឱកាសល្អ​នាង​ក៏​ងើប​ រត់​ទាំង​ខ្លួន​អាក្រាត​ននលគក​តម្រង់​​មក​​ភូមិ​ ដើម្បី​ឲ្យ​គេជួយ ទើប​ធ្វើ​ឲ្យ​រូប​នាង​អាច​ រួច​ផុត​ពី​ចង្កូម​របស់​បិសាច​តណ្ហា​រូប​នោះ​ បាន​ដោយ​ជោគជ័យ ។

ក្រោយ​ពេល​កើតហេតុ ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ ដ្ឋាន​នគរបាល​ស្រុក​សង្កែជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ រហូត​ចាប់ខ្លួនបាន​​ជន សង្ស័យ​ជា​បិសាច​តណ្ហា​យក​មក​ផ្តន្ទាទោស​ តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្តាប់​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ពី​ ល្បិច​ដើម្បី​គេច​ផុត​ពី​ ចង្កូម​បិសាច​តណ្ហា

ស្តាប់​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ពី​ ល្បិច​ដើម្បី​គេច​ផុត​ពី​ ចង្កូម​បិសាច​តណ្ហា