ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​

Videos


តាមគម្រោង ឆៃលី ដាឡែន សម្តែងនៅសហរដ្ឋអាេមរិក តែបីខែប៉ុណ្ណោះ តែក្រោយមកនាងបានពន្យាពេលមួយខែទៀត នាងត្រូវត្រឡប់មកស្រុកខ្មែរវិញ បន្ទាប់ពីចូលឆ្នាំរួច ចុងក្រោយនេះ ឆៃលី ដាឡែន បានពន្យាពេលរហូតដល់ខែកក្កដា ទើបត្រឡប់មកស្រុកខ្មែរវិញ ពីព្រោះការសម្តែងរបស់នាងនៅទីនោះទទួលបានជោគជ័យ ខ្លាំងហួសពីការរំពឹងទុក ។

ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​

ឆៃលី ដាឡែន បានពន្យាពេលវេលាសម្តែងនៅអាមេរិករយៈពេលបីខែបន្ថែមទៀត បន្ទាប់ពីនាងសម្តែងនៅទីនោះ អស់ពេលបីខែកន្លងមក ។ ការសម្តែងរបស់នាងលើកនេះគឺជារយៈពេលយូរបំផុតសម្រាប់នាង ។ ឆៃលី ដាឡែន ក៏សន្សំប្រាក់បានច្រើនគួរសមក្នុងពេលប៉ុន្មានខែ ដែលនាងសម្តែងនៅអាេមរិក ពីព្រោះមានបងប្អូនខ្មែរជាច្រើនស្រលាញ់គាំទ្រនាង ។ តាមប្រភពពត៌មានពីក្រុមគ្រួសារ ឆៃលី ដាឡែន បានបង្ហើបប្រាប់ថា ឆៃលី ដាឡែន បានព្យាពេលនៅ ទីនោះបីខែបន្ថែមទៀត ប៉ុន្តែពេលវេលាច្បាស់លាស់ចុងក្រោយ ដែលនាងត្រូវត្រឡប់មកស្រុកខ្មែរវិញ គឺនៅក្នុងខែកក្កដា យ៉ាងពិតប្រាកដ ពីព្រោះនាងមិនអាចបន្តនៅទីនោះបន្ថែមទៀតបានទេ ។

ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​

ក្រៅពីសម្តែង ឆៃលី ដាឡែន តែងតែចំណាយពេលវេលារបស់នាងដើរកំសាន្តជាមួយមិត្តភក្តិ ក៏ដូចជាអ្នកស្គាល់គ្នានៅទីនោះ ដូចជាដើរទិញអីវ៉ាន់និងសំភារៈផ្សេងៗទុកសម្រាប់ត្រឡប់មកស្រុកខ្មែរវិញ មានពេលខ្លះ ឆៃលី ដាឡែន បានត្អូញត្អែរនឹកផ្ទះសំបែងផងដែរ ជាពិសេសនឹកស្វាមីបណ្តូលចិត្ត ពីព្រោះបែកគ្នាជា ច្រើនខែមកហើយ ។ រយៈពេលស្នាក់នៅសហរដ្ឋអាេមរិក ឆៃលី ដាឡែន បានធាត់បែកសាច់និងឡើងទម្ងន់ជាច្រើនគីឡូក្រាម ៕ អាលីណា

ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ឆៃលី ដា​ឡែ​ន ខែកក្កដា ទើប​វិល​វិញ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត