អគ្គនាយក​ទូរទស្សន៍​ទ.ទ.ក​​ស្នើ​ FFC រៀប​ចំធ្វើ​សន្និសីទ​​​ពន្យល់​មហាជន​

ឯកឧត្តមអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទទក)បានលើកឡើងថា សហព័ន្ធបាល់ទាត់កម្ពុជា(FFC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)គួររៀបចំធ្វើសន្និសីទមួយដោយអញ្ជើញគ្រប់ស្ថាប័នផ្សព្វផ្សាយទាំងជុំវិញប្រតិកម្មរបស់អ្នកគាំទ្រកម្ពុជាកីឡាករឆាយនីសតៃប៉ិ។

កាលពីព្រឹកមិញនេះឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានសរសើរលើ Facebook ផ្ទាល់ខ្លួនថា ៖«ជូនព័ត៌មានបែបនេះ(ព័ត៌មានលើរូបថតខាងក្រោម)តាម Facebook គឺមិនគ្រប់គ្រាន់ទេ គួរតែ សហព័ន្ធបាល់ទាត់ (FFC) និង គណៈអូឡាំពិក បើកធ្វើសន្និសិទកាសែត១ នៅថ្ងៃច័ន្ទ ដោយអញ្ជើញគ្រប់អ្នកទូរទស្សន៍ វិទ្យុ កាសែត ចូលរួមដើម្បី ១. លើកទឹកចិត្តកីឡាករជម្រើសជាតិយើង ២. ពន្យល់ពីវិធានរបស់ FIFA ៣. បង្ហាញឲ្យក្រុមចិនតៃប៉ិស្ងប់ក្នុងចិត្ត និងលេងដោយ Fair Flay។ ទ.ទ.ក បានត្រៀមខ្លួនរួចហើយ នឹងចូលរួមផ្សាយ»។

ការលើកឡើងរបស់ឯកឧត្តមអគ្គនាយកទូរទស្សន៍ជាតិនេះបានកើតមានឡើង បន្ទាប់ពីអ្នកគាំទ្របានប្រតិកម្មជុំវិញការប៉ះទង្គិចគ្នារវាងក្រុមជម្រើសជាតិកម្ពុជា និងកីឡាករឆាយនីសតៃប៉ិកាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅ និងបារម្ភខ្លាចមានបញ្ហាកើតមាននៅពេលប្រកួតនៅកម្ពុជានាថ្ងៃទី៧ មិថុនាខាងមុខនេះ។ បើកើតមានបញ្ហានោះ នឹងកើតមានផលមិនល្អដល់វិស័យបាល់ទាត់កម្ពុជា៕

ប្រភព៖ sabay

  • អគ្គនាយក​ទូរទស្សន៍​ទ.ទ.ក​​ស្នើ​ FFC រៀប​ចំធ្វើ​សន្និសីទ​​​ពន្យល់​មហាជន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: