សញ្ញា​ព្រមាន​នៃ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​

សញ្ញា​ព្រមាន​នៃ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​

​រលាក​សន្លាក់ អាច​បណ្តាល​ឲ្យ​សន្លាក់ឡើង​ក្រហម ហើម និង​ឈឺចាប់​។​

​ជំងឺ​រលាក​សន្លាក់ អាច​កើត​ឡើង​ទៅលើ​គ្រប់​សន្លាក់​ទាំងអស់ ដូចជា ដៃ ម្រាមដៃ កដៃ និង​ជង្គង់​ជាដើម​។​

​រោគសញ្ញា​ចំបង ៖
•​    ​រលាក និង​ហើម​សន្លាក់​
•​    ​តឹង​ណែន ជាពិសេស នៅ​ពេល​ព្រឹក ទើប​ភ្ញាក់​ពី​គេង​
•​    ​អស់កម្លាំង​។​

​រោគសញ្ញា អាច​ខុស​គ្នា​បន្តិចបន្តួច ទៅតាម​មនុស្ស​នី​មួយៗ​។ វា​មាន​សភាព​ស្រាល និង​ធ្ងន់ធ្ងរ ហើយវិ​វត្ត​ក្នុង​រយៈពេល​ខុសៗ​គ្នា​ផង​ដែរ​។ អ្នកខ្លះ អាច​កើតឡើង​ភ្លាមៗ​ហើយ​ធ្ងន់ធ្ងរ ឯ​អ្នកខ្លះ​ទៀត វិវត្ត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ទើប​លេច​ចេញ​ជា​រោគសញ្ញា​។​

​នរណា​ខ្លះ អាច​កើត​ជំងឺ​នេះ​?
​គ្រប់គ្នា អាច​កើត​ជំងឺ​នេះ ហើយ​ប្រជាជន​អា​មេ​រិច ១ ភាគរយ កំពុង​ទទួល​រង​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។​
​ជំងឺ​នេះ​កើត​លើ​ស្ត្រី ពីរ​ទៅ​បី​ដង​ច្រើន​ជាង​បុរស ហើយ​មាន​សភាព​ធ្ងន់​ជាង​បុរស​ផងដែរ​។ វា​ច្រើន​កើត​លើ​មនុស្ស​វ័យ​កណ្តាល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សញ្ញា​ព្រមាន​នៃ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជំងឺទូទៅ
Tags: