រូបមន្តផ្សំ សម្រាប់ស្បែកស្ងួត និងរមាស់

នៅពេលស្បែករមាស់ឆៀបៗ តើអ្នកអាចទ្រាំមិនអេះបានដែរឬទេ? អ្នកខ្លះអាចនឹងឆ្លើយថា ទ្រាំមិនបានទេ ត្រូវតែអេះ អ្នកខ្លះទៀតក៏ថា ទ្រាំមិនបានក៏ត្រូវតែទ្រាំដែរ ព្រោះដឹងច្បាស់ថា បើអេះវាអាចនឹងកាន់តែរមាស់ថែមទៀត ឬអាចនឹងធ្វើឱ្យស្បែកឡើងក្រហម ឬអាចកើតជាស្នាម បើអេះខ្លាំងពេកជាដើម។ បើទ្រាំមិនបាន ហើយក៏មិនចង់ឱ្យមានផលប៉ះពាល់នោះ សូមសាកល្បងរូបមន្តទាំងប៉ុន្មាន ខាងក្រោមនេះទៅមើល!

  • ទឹកក្រូចឆ្មារទុំមួយផ្លែ + ទឹកចម្រោះមួយស្លាបព្រា = បំបាត់រមាស់

យកក្រណាត់សំឡីមួយដុំតូច មកជ្រលក់ទឹកដែលលាយរួចនោះ ហើយយកមកជូតត្រង់កន្លែងដែលរមាស់។ ទុកឱ្យវាស្ងួត នោះអ្នកនឹងមានអារម្មណ៍ថា បាត់រមាស់ ព្រោះទឹកក្រូចឆ្មារ នឹងជ្រាបចូលទៅសម្លាប់មេរោគ និងពពួកផ្សិតទាំងឡាយ ដែលជាមូលហេតុបណ្តាលឱ្យមានអាការរមាស់។

  • ទឹកដោះគោស្រស់ + សំឡីមួយដុំតូច = បំបាត់រមាស់

យកសំឡីមួយដុំតូច ជ្រលក់ទៅក្នុងទឹកដោះគោស្រស់បន្តិច រួចជូតលើស្បែកដែលរមាស់។ ទឹកដោះគោឆៅនឹងចូលទៅបន្ថែមសំណើមដល់ស្បែក កាត់បន្ថយអាការរលាករោល និងរមាស់។

  • ប្រទាលកន្ទុយក្រពើមួយចំណិតស្តើង = ស្បែកត្រជាក់ បាត់រមាស់

ប្រទាលកន្ទុយក្រពើ ត្រូវបាននាំយកមកជាមួយនឹង ឥទ្ធិពលនៃការព្យាបាលយ៉ាងពិសេស ពីធម្មជាតិ ក្នុងការជួយបន្ថែមភាពត្រជាក់ដល់ស្បែក កាត់បន្ថយអាការរមាស់ ហើម រលាករោល និងបញ្ហាស្បែកស្ងួតគ្រើម។

  • ខ្ទិះដូងមួយស្លាបព្រា + ស្ករត្នោតមួយស្លាបព្រា = គ្មានបញ្ហារមាស់លើស្បែក

វិធីនេះ ទាមទារឱ្យអ្នកត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា លាបល្បាយលើកន្លែង ដែលរមាស់ ម៉ាស្សាថ្នមៗ រយៈពេល 1នាទី រួចលាងមុខឱ្យស្អាតដោយទឹកក្តៅតិចៗ (ហាមជូតទឹកចេញ) រួចយកក្រណាត់ស្អាតមួយផ្ទាំង ដែលបានជ្រលក់ទឹកក្តៅល្មម មកគ្រប់លើផ្ទៃមុខ ឬកន្លែងដែលរមាស់ ហើយរង់ចាំឱ្យក្រណាត់គ្របនោះត្រជាក់។ ធ្វើបែបនេះម្តងហើយម្តងទៀតរហូតដល់អ្នកមានអារម្មណ៍ដឹងថា ជាតិប្រេងដូងបានជ្រាបចូលទៅក្នុងស្បែក របស់អ្នករួចរាល់ហើយ។

បើតាមមើលទៅវិធីខាងលើនេះដូចជា មិនពិបាកអី្វណាស់ណាទេ ដូច្នេះបើចាប់អារម្មណ៍ ក៏អាចសាកបានទាំងអស់គ្នាណា៎!

ប្រភព៖ whatsupkhmer

  • រូបមន្តផ្សំ សម្រាប់ស្បែកស្ងួត និងរមាស់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:សុខភាព
Tags: