ពិតជាអស្ចារ្យ សំបកក្រូចឃ្វិចអាចជូយបណ្តុះសក់បាន

ក្រូចឃ្វិចពុំមែនគ្រាន់តែជាផ្លែឈើសំបូរទៅដោយវីតាមីន C តែសម្បករបស់វាដែលយើងនិងស្មានថាគ្មានប្រយោជន៍បែរជាអាចជួយបណ្តុះសក់បានទៀតផង ។ មិនមែនជាការនិយាយលេងសើចឡើយទេ សម្បកក្រូចឃ្វិចពិតជាអាចជួយដល់អ្នកក្រខ្សត់សក់មែនណា៎ ។ បើមិនជឿរចូរសាកល្បងយករូបមន្តនេះទៅប្រើ ឬយកទៅអោយមនុស្សក្បែរខ្លួនដែលមានបញ្ហាជ្រុះសក់ប្រើក៏បាន ។ ចាប់ផ្តើមឡើងដោយការទិញក្រូចឃ្វិចមកបកយកសាច់បរិភោគដើម្បីបង្កើនវីតាមីន C ក្នុងខ្លួន បន្ទាប់មកយកសម្បកវាមកច្របាច់ទឹកដាក់ត្រង់បរិវេណដែលមានសក់ជ្រុះ ។

អ្នកណាមានសក់ជ្រុះច្រើនត្រូវឧស្សាហ៍ច្របាច់ទឹកសម្បកក្រូចឃ្វិចដាក់អោយច្រើនបន្តិចប្រសិនបើមានអារម្មណ៍ថាផ្សាស្បែកក្បាលនោះសូមកុំអាលភ្ញាក់ផ្អើលតែត្រូវបន្តប្រើទឹកសម្បកក្រូចឃ្វិចលើកន្លែងដែលសក់ជ្រុះបន្ថែមទៅទៀតអោយបាន ១៥ថ្ងៃ អ្នកនិងបានឃើញពន្លកសក់ថ្មីចាប់ផ្តើមដុះឡើវិញជាពុំខាន ។ ក្រៅពីនេះសម្បកក្រូចឃ្វិចថែមទាំងជួយកំចាត់ក្លិនក្បាល និងជួយកាត់បន្ថយញើសត្រង់បរិវេណក្បាលដែលគ្មានសក់ទៀតផង ។

ចំណាយប្រាក់តិចមិនពិបាកធ្វើហេតុអីក៏អ្នកមិនសាកល្បងហៅសក់អ្នកអោយត្រឡប់មកដុះលើក្បាលអ្នកម្តងទៀតដោយសម្បកក្រូចឃ្វិចទៅ!

ប្រភព៖ whatsupkhmer

  • ពិតជាអស្ចារ្យ សំបកក្រូចឃ្វិចអាចជូយបណ្តុះសក់បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:សុខភាព
Tags: