ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ខេត្តប៉ៃលិន​ ៖ ​ប្រជាពលរដ្ឋ​ក្មេង ​ចាស់ ​ប្រុស ​ស្រី​ជា​ច្រើន​នាក់ បាន​នាំគ្នា​ផ្អើល​​​ទៅ​មើល​​ចម្លាក់​តោ​ថ្ម​​បុរាណ​មួយ​​ ដែល​មាន​ទម្ងន់​ជាង​​២០​គីឡូក្រាម កំពស់​ជា​ង​កន្លះ​ម៉ែត្រ ទទឹង​ជាង​​៣​តឹក ដោយ​​អ្នកខ្លះ​បួងសួង​សុំ​​សេចក្តីសុខ ខ្លះ​ទៀត​សុំ​ឱ្យ​រកស៊ី​មានបាន ធ្វើ​ដំណើរ​​តាម​ផ្លូវ​​ដោយ​សុវត្ថិភាព ហើយ​​ក៏​មាន​អ្នកខ្លះ​ទៀត ​ទិញ​ចេក នំ ចំណី និង​យ​ក​ប្រាក់​ទៅ​ដាក់​ថ្វាយ​ចម្លាក់​តោ​ថ្ម​មួយ​​​​នោះ​​ផង​ដែរ ។

ហេតុការណ៍​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រ​សៀ​ល​ថ្ងៃ​ទី​០៣ ​មិថុនា ​២០១៦ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ មុខ​វត្ត​ភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​​ម្នាក់ឈ្មោះ​ប៊ុ​ន សុវណ្ណ អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃ​លិ​ន ក្រុងប៉ៃលិន បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ​ឧសភា ឆ្នាំ​២០១៦ ​កន្លង​​ទៅ ខណៈ​ភ្លៀ​ង​ធ្លាក់​ជោក​​ជាំ​ស្ទើរ​រាល់ថ្ងៃ គាត់​និង​អ្នក​ភូមិ​២-៣នាក់​ទៀត​ បាន​នាំ​គ្នា​ទៅ​ឈរ​នៅ​ក្បែរ​​ជ​​ណ្តើ​រ​ផ្លូវ​ឡើង ​ទៅ​វត្ត​យ៉ា​ត ។ ពេល​នោះ ស្រាប់តែ​ឃើញ​ថ្ម​នៅ​​លើ​ដី​ចាំង​​ផ្លេក​ៗ មាន​ពណ៌​ដូច​​ជា​ត្បូង ហើយ​លោក​ក៏​យកដៃ​​កាយ​​មើល លុះ​បាន​ជ្រៅ​បន្តិច ​ស្រាប់តែ​មាន​រាងដូចជា​សត្វ​តោ ហើយ​ក៏​យក​​ចប​ជីក​ មក​​កាយ​រហូត​ដល់​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​ច​ម្លា​ក់​បុរាណ​​ជារូប​​​សត្វ​តោ ពណ៌​ខ្មៅ ហើយ​ក៏​យក​ទៅ​ផ្ទះ​របស់​​ខ្លួន ដើម្បី​ដុសលាង​ទឹកស​ម្អា​ត ។

គាត់​បន្ត​​ថា ក្រោយមក​ មាន​គេ​ប្រាប់​ថា ថ្ម​នោះ​មាន​​បារមី​ស័ក្តិ​សិទ្ធ បើ​យក​ទៅ​ដាក់​នៅ​កន្លែង​ដើម​​វិញ អាច​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​បួងសួង​សុំ​សេចក្តីសុខ​បាន​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​ទើប​​លោក​យក​ទៅ​រៀបចំ​ចាក់​ស៊ីម៉ង់ ​ភ្ជាប់​នៅ​មុខ​ផ្លូវ​ចូល​ឡើង​ ទៅ​លើ​វត្ត​យ៉ា​ត​​តែ​ម្តង ។

លោក​បញ្ជាក់​ទៀត​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ ចូល​ទៅ​បួងសួង​សុំ​សេចក្តីសុខ និង​សុំ​ឱ្យ​រកស៊ី​មានបាន ស្រាប់តែ​គេ​ប្រាប់​ថា ទទួល​បាន​ជោគជ័យ​​មែន ទើប​នាំ​គ្នា​មក​មើល​ភ្លូកទឹកភ្លូកដី រហូត​ដល់​មាន​សមត្ថកិច្ច ​ចុះ​ធ្វើ​ច រា​ចរណ៍​​តែ​ម្តង ។

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​​ទៅ មាន​មនុស្ស​ចូល​មក​បួងសួង​សុំ​សេចក្តីសុខ​មែន ថែម​ទាំង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ពិនិត្យ​​មើល និង​ថ្វាយ​ដ​ង្វា​យ​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​​ឱ្យ​​ដឹង​ថា ពិតជា​​ថ្ម​ស័ក្តិ​សិទ្ធិមែន ព្រោះ​​បន្ទាប់​ពី​បន់ស្រន់​ថ្ងៃ​ម្សិលមិ​ញ ​សុំ​ឱ្យ​រកស៊ី​ចំណេញ ស្រាប់តែ​ថ្ងៃនេះ លក់ដូរ​កាក់កប​​ គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​ក៏​បាន​លុយ​ទិញ​គ្រឿង​​សំណែន​យក​ទៅ​ថ្វាយ​តោ​ថ្ម​នេះ​តែ​ម្តង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គាត់​ក៏​បាន​យក​ទឹក​ទៅ​ចាក់​លាង​ពីលើ​តោ​ថ្ម​នោះ ដើម្បី​ឱ្យ​ត្រជាក់ត្រជុំ រកស៊ី​ធូរធារ​នៅ ថ្ងៃ​ខាង​មុខ​បន្ត​ទៀត ។

ចំណែក​អ្នកខ្លះ​ទៀត​បានឱ្យ​ដឹង​ថា អត់​ជឿ​នោះ​ទេ វា​គ្រាន់តែ​ជា​រូបចម្លាក់​តោ​ថ្ម នាំ​សម័យ​បុរាណ ដែល​ដូនតា​បន្សល់​ទុក យក​ទៅ​ចោល​នៅ​ខាងជើង​ភ្នំ​យ៉ា​ត​​ប៉ុណ្ណោះ ។ មិន​មែន​ជា​តោ​ថ្ម ដែល​ផុស​ចេញពី​ក្នុង​ដី​ខ្លួន​ឯង ដូច​ពាក្យ​ចចាមអារ៉ាម​ ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ឡើយ ហើយ​ក៏​គ្មាន​អំណាច អ្វី​អាច​ជួយ​យើង​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ ឬ​ធ្វើ​ឱ្យ​រកស៊ី​មានបាន​នោះ​ឡើយ ទាល់តែ​យើង​ប្រុង​ប្រយ័ត្ន និង​ខិតខំ​ប្រឹងប្រែង​រកស៊ី​ដោយ​ខ្លួនឯង​​ប៉ុណ្ណោះ ទើប​អាច​សម្រេច​ជោគជ័យ​អនាគត​ទៅ​មុខ​បាន​ពិតប្រាកដ ។

ប្រភព​បន្ត​ទៀត​ថា រូបចម្លាក់​តោ​ថ្ម​មួយ​នេះ​ ប្រហែលជា​គេ​សាងសង់​ឡើង​ពី​ថ្ម​មាន​ត​ម្លៃ​ម្យ៉ាង ឬ​ធ្វើ​ពី​សំ​រិ​ទ្ធ​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ទាល់តែ​អ្នកជំនាញ ទើប​អាច​ស្រាវជ្រាវ និង​ពិនិត្យ​មើល​ដឹង​ច្បាស់​លាស់ ។ ចំណែក​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា រូបចម្លាក់​តោថ្ម​ខាងលើ ពិតជា​ចម្លែក​មែន មិនដឹង​ថា ដូនតា​ខ្មែរ​យើង​សាងសង់​ពី​អ្វី​នោះ​ឡើយ មាន​តែ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​នៅ​ថ្ងៃ​ខាង​មុខ​ទេ ទើប​អាច​ដឹង​ច្បាស់ ជួនកាល​ក៏​អាច​ជា​ថ្ម ដែល​គេ​សង់​ឡើង​ពី​វត្ថុ​មាន​តម្លៃ​ដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​

ស័ក្តិសិទ្ធិមែន​ឬ​? ទើបផ្អើល​ភ្លូកទឹក​ភ្លូក​ដី​ចឹង​