នាំ​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ ​ខ្មែរឥស្លាម​៤០០​គ្រួសារ​ នៅ​ស្រុក​កំពង់ត្រឡាច​ ​ក្នុង​ខែ​បួស​រ៉ាម៉ាឌន

នាំ​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ ​ខ្មែរឥស្លាម​៤០០​គ្រួសារ​ នៅ​ស្រុក​កំពង់ត្រឡាច​ ​ក្នុង​ខែ​បួស​រ៉ាម៉ាឌន



កំពង់ឆ្នាំង​ ៖​ លោក​សុះ មុះ​សិន​ រដ្ឋលេខាធិការ ​ក្រសួង​ធម្មការ និង​សាសនា​ តំណាង​លោក អូស្មាន ហាស្សាន់ បាន​នាំ​យក​នូវ​អំណោយ មនុស្សធម៌​ ជា​អង្ករ និង​សម្ភារៈ​ មក​ចែក ជូន​ប្រជាពលរដ្ឋ ​​ចំនួន ៤០០ គ្រួសារ មកពី​១០​ភូមិ ក្នុងស្រុក​កំពង់ត្រឡាច និង គណៈ​អ៊ី​ម៉ាំ​ឥស្លាម មកពី​៤០​ភូមិ ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងមូល។ អង្ករ​ដែល​យក​មក​ចែក​ជូន​ពេល​នេះ​ គឺជា​ការឧបត្ថម្ភ​របស់​សប្បុរសជន​មកពី​ប្រទេស​ម៉ាឡេស៊ី តាមរយៈ អង្គការ ASAS MA LAYSIA ដែល​ប្រគល់ជូន​ប្រជា ពលរដ្ឋ​​​៤០០​គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួល បាន​អង្ករ ២០​គីឡូក្រាម រួម​នឹង​សម្ភារៈ ឧបភោគ បរិភោគ មួយ​ចំនួន កាលពី​ថ្ងៃ​ទី​០៤ មិថុនា ឆ្នាំ​២០១៦។

លោក សុះ មុះ​សិន បាន​ថ្លែង​បញ្ជាក់ថា ​៖ តាម​ទំនៀម​ទម្លាប់ របស់​សាសនា​ ឥស្លាម ខែ​មិថុនា​នេះ គឺជា​ខែ​បួស រ៉ា​ម៉ា​ឌន របស់​សាសនា​ឥស្លាម​គ្រប់ទិសទី បងប្អូន ដែល​កាន់សាសនា​ឥស្លាម ត្រូវតែ​ចូល​បួស ធ្វើបុណ្យ គ្រប់​គ្នាៗ សូម​ឲ្យ​ខែ​ដ៏​ពិសិដ្ឋ​នេះ​ បាន​ទទួល​នូវ​ផល​បុណ្យ ​និង រីករាយ​ជា មួយ​នឹង​ការ​ធ្វើ​បុណ្យ​កុសល ឲ្យ​បាន កាន់តែ​ច្រើន​ឡើង។

លោក​បាន​ថ្លែង​បន្ត​ថា ការ​បួស​ក្នុង​សាសនា ឥស្លាម​បាន តម្រូវ​ឲ្យ ជន​មុ​ស្លិ​ម​គ្រប់រូប​អនុវត្ត​ទាំងចាស់ ប្រុស​ស្រី សូម្បី​កុមារ​ក៏​ស្ថិត​នៅក្នុង​ការ​រៀនសូត្រ​បួស តាម​លទ្ធភាព​របស់​ខ្លួន​ដែរ។ ការ​បួស​គឺ​ត្រូវ​តម អាហារ​រយៈពេល​ជាង​១៣​ម៉ោង ក្នុង​មួយថ្ងៃ​ ពី​ព្រលឹម​ទៀបភ្លឺ ​ដល់​ម៉ោង​​៧​ល្ងាច ហើយ​ក៏​ត្រូវ​បួស​តម​ដាច់ខាត​ពី​ការ​និយាយស្តី​អាក្រក់ តម​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់ អារម្មណ៍ អ្នកដទៃ តម​ការ​និយាយ​មូល​បង្កាច់​កេរ្ដិ៍​ឈ្មោះ និង​ប៉ះពាល់​កិត្តិយស​អ្នកដទៃ។ បួស​ក៏​ជា​ការ​ដាក់ខ្លួន​ឲ្យ ​ស្មើភាព ដោយ​ចៀសវាង​ពី​ភាព​រើសអើង ឬច្រណែន​ឈ្នានីស ចំពោះ​សមាជិក ក្នុង​សហគមន៍​ខ្លួន ដើម្បី​បង្កើត​បរិយាកាស​សហការ​គ្នា​ឲ្យ ជំរុញ​លើ​អំពើ​​ល្អ និង ទប់ស្កាត់​មិន​ឲ្យ ប្រព្រឹត្ត​នូវ​អំពើ​​អាក្រក់។

លោក​សុះ មុះ​សិន បាន​បញ្ជាក់​ថា​ ៖​ នៅ​ក្នុង​សាសនា​ឥស្លាម ហាម​ដាច់ខាត មិន​ឲ្យ​បុគ្គល​ណាមួយ ប្រព្រឹត្ត​អំពើ​ ឆ្គាំឆ្គង មិន​គួរ គប្បី​ ណាមួយ មិន​ឲ្យ​បុគ្គល​ណាមួយ ចូលរួម គាំទ្រ នឹង​អំពើ​​ល្មើស​ផ្សេងៗ ជាក់ស្តែង​ថ្មីៗ​នេះ​មាន​មាន​បុគ្គល​ប៉ុន្មាន​រូប ដឹកនាំ សកម្មជន​បក្ស​ប្រឆាំង​បាន ដើរ​បំផុសបំផុល​រក អ្នកគាំទ្រ​ពី​បងប្អូន​សាសនិក​ឥស្លាម ដោយ​ប្រើ​ឈ្មោះ​ឥស្លាម​ដើម្បី​ទាញ​ផល ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន ឲ្យ​ទៅ​ប្រឈមមុខ ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ប្រសិនជា​មេ​ដឹកនាំ​របស់ខ្លួន​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស។ ក្នុង​បុព្វ​ហេតុនេះ លោក​ក៏​សូម​អំពាវនាវ ដល់​បងប្អូន​កុំ​ចាញ់បោក ការ​ញុះញង់​ទាំងឡាយ​ ក្នុង​គោលបំណង​បង្ក​ឲ្យ មាន​ចលាចល ព្រោះ​ខណៈ មាន​បាតុភាព​ណាមួយ អ្នក​ដែល​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ គ្មាន​នរណា​មក​ចេញមុខ​រួមទុក្ខ ជាមួយ​យើង​នោះទេ ជា ពិសេស អ្នក​ដែល​ដឹកនាំ​បង្កចលាចល​នោះ​តែម្តង​។

នៅក្នុង​ឱកាស​នេះដែរ លោកស្រី​តំណាង​អង្គការ ASAS MALAYSIA ម៉ាឡេស៊ី​មាន​សេចក្ដី​រីករាយ និង​ចូលរួម​នូវ សកម្មភាព​ទង្វើ​ល្អ​ទាំងនេះ ហើយ​លោកស្រី​នឹង​កៀរគរ​រក​ជំនួយ​មក​បន្ដ​ចែក​ជូន​បងប្អូន ជា​បន្ដ។

បើ​ទោះ​បី​អំណោយ​​​មាន​បន្តិចបន្តួច​ក្ដី តែ​ជា​ការចូលរួម បដិភាគ​របស់​ប្រជាជន​ម៉ាឡេស៊ី ដើម្បី ចូលរួម​រំលែក​ទុក្ខ​បងប្អូន​ខ្មែរ ដែល​ជា​តម្រូវការ ក្នុង​ខែ​បួស រ៉ា​ម៉ា​ឌន របស់​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក ក៏ដូចជា​សាសនិក ឥស្លាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកស្រី​សង្ឃឹមថា អំណោយ បន្តិចបន្តួច​នេះ ជា​ការ​រំដោះ​ នូវ​តម្រូវការ គ្រួសារ​អ្នក​ខ្វះខាត​បាន​ខ្លះ​ក្នុង​អំឡុង​ខែ​បួស​ឥស្លាម៕

នាំ​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ ​ខ្មែរឥស្លាម​៤០០​គ្រួសារ​ នៅ​ស្រុក​កំពង់ត្រឡាច​ ​ក្នុង​ខែ​បួស​រ៉ាម៉ាឌន

នាំ​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ ​ខ្មែរឥស្លាម​៤០០​គ្រួសារ​ នៅ​ស្រុក​កំពង់ត្រឡាច​ ​ក្នុង​ខែ​បួស​រ៉ាម៉ាឌន

នាំ​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ ​ខ្មែរឥស្លាម​៤០០​គ្រួសារ​ នៅ​ស្រុក​កំពង់ត្រឡាច​ ​ក្នុង​ខែ​បួស​រ៉ាម៉ាឌន