ចាប់ដៃ​ក្មេងស្រី​អូស​ចូល​បន្ទប់ទឹក​ក្នុង​ស្ថានីយ​ទូរទស្សន៍​CTN ប៉ុនប៉ង​រំលោភ​ ត្រូវ​ម្តាយ​ប្ដឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​

ចាប់ដៃ​ក្មេងស្រី​អូស​ចូល​បន្ទប់ទឹក​ក្នុង​ស្ថានីយ​ទូរទស្សន៍​CTN ប៉ុនប៉ង​រំលោភ​ ត្រូវ​ម្តាយ​ប្ដឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​



ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ដោយសារតែ​ភ្លើង​តណ្ហា​​ផ្លូវ​ភេទ​ពុះកញ្ជ្រោល​​​ ខណៈ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​​អាយុ​១១​ឆ្នាំ ​ឈរ​នៅមុខ​បន្ទប់ទឹក ក្នុង​ស្ថានីយ​ទូរទស្សន៍​CTN​ ក៏បាន​ធ្វើ​សកម្មភាព​ចាប់​អូស​ដៃ​​ ​ចូល​ក្នុង​បន្ទប់ទឹក​ ប៉ុនប៉ង​ចាប់រំលោភ ​តែ​ត្រូវ​ក្មេង​រងគ្រោះ​ស្រែក​ឆោឡោ​ ហើយ​រើ​រួច​រត់​ទៅ​ប្រាប់​ម្តាយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​ បាន​កើតឡើង​នៅ​​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​បន្ទប់​ទឹក​ក្នុង​បរិវេណ​ស្ថានីយ​ទូរទស្សន៍CTNស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សីកែវ។

បើ​ទោះ​ជា​យ៉ាង​ណា​ កុមារី​រងគ្រោះ​មិន​ត្រូវ​បាន​ជន​ល្មោភកាម​នោះ​ចាប់​រំលោភ​បានសម្រេច​ទេ ​​គឺ​គ្រាន់តែ​ឱប​ថើប​ ស្ទាប​រាវ​គ្រប់កន្លែង​ប៉ុណ្ណោះ។

សមត្ថកិច្ច​បាន​និយាយ​ថា ជនសង្ស័យ​ ដែល​ល្មោភកាម​នោះ​មានឈ្មោះ​ ជា ផាន់​នី ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​ខណ្ឌ​ឫស្សី​កែវ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ជ្រៅ ​ឃុំ​រកា​កោង​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល។ ចំណែក​ឯ​ក្មេង​រងគ្រោះ​មាន ឈ្មោះ ស.រ ​អាយុ​១១​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌ​ឫស្សីកែវ​។​

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ ម្តាយ​កុមារី​រងគ្រោះ​បាន​នាំ​ក្មេង​រងគ្រោះ​ និង​កូនស្រី​ម្នា​ក់​ទៀត​ មក​មើល​កម្មវិធី ​មរតក​សំនៀង​ នៅក្នុង​ស្ថានីយ​ទូរទស្សន៍​CTN ហើយ​ក្មេង​ស្រី​រងគ្រោះ​បាន​​ទៅ​បត់​ជើង​តូច តែ​ដោយ​បន្ទប់ទឹក​ជាប់​មាន​មនុស្ស​ចូល ​ក៏​ឈរ​ចាំ​នៅមុខ​បន្ទប់ រីឯ​ជនសង្ស័យ​បាន​ចូល​បន្ទប់ទឹក​បត់​ជើង​តូច។ ពេល​បត់​ជើង​រួច​ ក៏​បាន​បើកទ្វារ​ចេញ​មក​ក្រៅ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​កំពុង​ឈរ​នៅមុខ​បន្ទប់​ទឹកតែ​ម្នាក់​ ដោយ​ឃើញ​ពុំ​មាន​មនុស្ស​ណា​នៅ​ជិត ដែល​ជា​ឱកាស​ល្អ ​ក៏​ចាប់​ទាញ​ដៃ​នាង​ចូល​បន្ទប់ទឹក​បិទទ្វារ​ជិត​ ហើយក៏​ចាប់ផ្តើម​ចាប់ ​ថើប​ អង្អែល​ សព្វ​ពេញ​រាងកាយ​ ធ្វើ​ឲ្យ​​ជន​រង​គ្រោះ​ភ័យ​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ។

ប្រភព​ខាងលើ​បន្ថែម​ថា ដោយសារ​ក្មេងស្រី​ស្រែក​ខ្លាំង​ ទើប​បុរស​ខាងលើ​បាន​បើកទ្វារ​ឲ្យ​ក្មេង​រង​គ្រោះ​ចេញ ​រួច​នាង​ក៏​រត់​ទៅ​ប្រាប់​ម្តាយ​នៅ​ក្នុង​ស្ថានីយ។ ក្រោយមក​ម្ដាយ​បាន​សួរនាំ​ទើប​ដឹង​ថា ​បុរស​ខាងលើ​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​រំលោភ ភ្លាមៗ​នោះ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​​ឃាត់ខ្លួន​បានតែ​ម្ដង។ក្រោយពី​សមត្ថកិច្ច​សាកសួរ​ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ចាប់​ក្មេង​ស្រី​រងគ្រោះ​ពិត​ប្រាកដ​មែន​។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី៕

ចាប់ដៃ​ក្មេងស្រី​អូស​ចូល​បន្ទប់ទឹក​ក្នុង​ស្ថានីយ​ទូរទស្សន៍​CTN ប៉ុនប៉ង​រំលោភ​ ត្រូវ​ម្តាយ​ប្ដឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​

ចាប់ដៃ​ក្មេងស្រី​អូស​ចូល​បន្ទប់ទឹក​ក្នុង​ស្ថានីយ​ទូរទស្សន៍​CTN ប៉ុនប៉ង​រំលោភ​ ត្រូវ​ម្តាយ​ប្ដឹង​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​