នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

នារី​​សញ្ជាតិ​អង់គ្លេស វ័យ​១៩​ឆ្នាំ​ម្នាក់ ដែល​មាន​ជំងឺ​​ពោះវៀន​​ធ្ងន់ធ្ងរ ​​បាន​បង្ហោះ​រូបភាព​របស់​នាង​ជា​ច្រើន​​ ភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ នៅ​លើ​បណ្ដាញ​សង្គម​ Facebook ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ងើចសរសើរ។

 

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

Aimee Rouski

 

Aimee Rouski ​ត្រូវ​គ្រូ​ពេទ្យ​ពិនិត្យ​​ឃើញ​ថា ​នាង​មាន​ជំងឺ​ពោះវៀន​​ធ្ងន់ធ្ងរ តាំង​ពី​អាយុ​១៥​ឆ្នាំ ខណៈ​ដែល​មក​ទល់​បច្ចុប្បន្ន​ នាង​​បាន​វះកាត់​៣​ដង​មក​ហើយ​ និង​​​បាន​ចំណាយ​​ពេល​ជា​ច្រើន​ សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​ព្យាបាល។

 

Rouski បាន​បង្ហោះ​រូប​លើ​ Facebook ជាមួយ​នឹង​សារ​ថា៖ “ខ្ញុំ​ចង់​បង្ហោះ​រូប​ភាព​ទាំង​នេះ​ ព្រោះ​ខ្ញុំ​តែង​តែ​ឃើញ​ អ្នក​ដែល​មាន​ខ្លួន​ល្អ​ស្អាត​បង្ហោះ​ឡើង​ ប៉ុន្តែ​មិន​​សូវ​ដែល​ឃើញ​ជន​ពិការ ឬ​អ្នក​ជំងឺ​បង្ហោះ​ឡើយ។ ខ្ញុំ​មាន​ជំងឺ​ពោះវៀន​ធ្ងន់ធ្ងរ ​ហើយ​មិន​មែន​ឈឺ​ដូច​ ឈឺ​ក្រពះ​ធម្មតា​ទេ គឺ​វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត”។

 

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

 

“ជំងឺ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ភ្ជាប់​ជាមួយ​​ប្រអប់​​សម្រាប់​បន្ទោបង់​​​ជានិច្ច​​ ​​ព្រោះ​​ក្នុង​ខ្លួន​ខ្ញុំ​គ្មាន​ពោះ​វៀន​ធំ គ្មាន​ទ្វា​ធំ ​និង​គ្មាន​សាច់ដុំ​ភ្លៅ​ផ្នែក​ខាង​ក្នុង​​ទេ ដោយសារ​​ពេទ្យ​បាន​វះកាត់​អស់​ហើយ។ ខ្ញុំ​តែង​តែ​​ធ្វើ​ធម្មតា​​ជាមួយ​អ្នក​ជុំ​វិញ​ខ្លួន​ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​ អាច​នឹង​ពិបាក​ទទួល​យក​ការ​ពិត​នេះ​ណាស់។ គ្មាន​នរណា​ម្នាក់​ដឹង​ទេ បើ​អ្នក​មិន​​ប្រាប់​ពួកគេ។ ជំងឺ​របស់​អ្នក គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន​ឡើយ”។

 

ចាប់​តាំង​ពី​បង្ហោះ​លើ​ Facebook​​ កាល​ពី​សប្ដាហ៍​មុន​ រូបភាព​របស់ Rouski ​​មាន​ចំនួន​អ្នក​ Like ជាង​៧​ម៉ឺន​នាក់ និង​អ្នក​​ Share ជិត​២​ម៉ឺន​នាក់ ​ខណៈ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ភាគ​ច្រើន​យល់​ថា នារី​វ័យ​ក្មេង​ម្នាក់​នេះ​ ពិត​ជា​មាន​សេចក្ដី​ក្លាហាន និង​ហ៊ាន​​​​តតាំង​​ប្រឈម​មុខ​នឹង​ជំងឺ​របស់​ខ្លួន ដែល​​សម​ជា​ “និមិត្ត​រូប” ដ៏​ល្អ​មួយ​ សម្រាប់​អ្នក​មាន​ជំងឺ​​ផ្សេងៗ​ទៀត៕

 

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

 

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun