សង្គ្រាមប្រឆាំងវីរុស សង្គ្រាមប្រដាប់អាវុធ សង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យពិភពលោកក្លាយទៅជាយ៉ាងណា?

ពិភពលោកនឹងមានការប្រែប្រួលខ្លាំង នៅក្នុងសតវត្សរ៍ទី២១នេះ ដោយសារ តែការកើតឡើងនូវវីរុសចម្លែកៗ គ្មានថ្នាំ ព្យាបាល និងបម្រែបម្រួលអាកាសធាតុក៏ ដូចជាសង្គ្រាមប្រដាប់អាវុធស្វែងរកផល ប្រយោជន៍រៀងៗខ្លួន។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញ ពិភពលោកបានឆ្លុះបញ្ចាំងពីតំបន់ជាច្រើនដែលមានវិវាទសម្លាប់មនុស្សរាប់សិបពាន់នាក់កំពុងតែមានសញ្ញារាលដាលនៅ ទូទាំងពិភពលោក។ កត្ដាទាំងនោះដោយ សារតែការប្រកួតប្រជែងស្វែងរកផល ប្រយោជន៍រៀងៗខ្លួនរបស់ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ប្រសិនបើស្ថានភាពបែបនេះនៅតែ បន្ដកើតមានទៀតនោះរយៈពេល១ទស វត្សរ៍ខាងមុខពិភពលោកទាំងមូលនឹង ប្រែក្លាយទៅជាបែបណា? ហើយចំណុច ទាំងនោះនឹងជះឥទ្ធិពលយ៉ាងដូចម្ដេច ដល់ពលរដ្ឋរស់នៅក្នុងប្រទេសក្រីក្រក្នុង ប្រទេសតូចតាច?

នៅពេលដែលឈានចូលដល់ សតវត្សរ៍ទី២១ ពិសេសគឺក្នុងរយៈពេល ទសវត្សរ៍ដំបូងនៃសតវត្សរ៍នេះមនុស្ស ជាតិរស់នៅលើភពផែនដី ពិសេសគឺប្រទេស មហាអំណាចធ្វើព្រងើយកន្ដើយដោយ សារតែសេដ្ឋកិច្ចហិរញ្ញវត្ថុ និងពាណិជ្ជកម្មនៅលើពិភពលោកមានការរីកចម្រើន យ៉ាងខ្លាំង។ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម របស់ប្រទេសមហាអំណាចសេដ្ឋកិច្ច ដូចជា អាមេរិក ជប៉ុន អឺរ៉ុបខាងលិច ទ្វីប អាហ្វ្រិក និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេង ទៀតមានប្រាក់ចំណូល មធ្យម ខ្ពស់ដែល ជាមោទនភាពមួយយ៉ាងខ្លាំង។ ប៉ុន្ដែពេលនោះប្រទេសមហាអំណាចមិនបានគិត ដល់ការលេចធ្លោរបស់ប្រទេសចិនដែល មានសន្ទុះខ្លាំងនោះឡើយ ប៉ុន្ដែក្រោយពី ពិភពលោកប្រឈមនឹងវិបត្ដិចិនបានចាប់ផ្ដើមបំពេញនូវមហិច្ឆតាក្លាយទៅជាប្រទេស មហាអំណាចមួយនៅលើពិភពលោក។

នៅពេលនេះចិនបានពង្រីកការគ្រប់គ្រង ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន នៅតំបន់អាស៊ីក្នុងនោះមានដែនសមុទ្រចិន ភាគខាងត្បូង និងភាគខាងកើត។ មួយ វិញទៀតរដ្ឋាភិបាលឥណ្ឌាក៏បានចោទចិនថា បានពង្រីកការគ្រប់គ្រងនៅលើដីគោកចូលក្នុងព្រំដែនប្រទេសឥណ្ឌាផងដែរ។ គ្រាន់តែប្រទេសចិនមួយប៉ុណ្ណោះក៏គ្រប់គ្រាន់ធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ក្នុងភាពវឹកវរច្របូកច្របល់ទៅហើយចុះទម្រាំតែវិវាទនិងហិង្សាជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោកគឺគ្រប់គ្រាន់នឹងធ្វើឱ្យ ពិភពលោកដាំក្បាលឆ្ពោះទៅកាន់វិនាស កម្មជាពុំខាន។

នៅពេលនេះក្ដីសង្ឃឹមតែមួយគត់ក្នុងការធ្វើឱ្យពិភពលោកប្រសើរឡើងវិញ នោះគឺទំនាក់ទំនងការបរទេសការដោះ ដូរទំនិញដោយរលូនមិនបង្កឱ្យមាន ការរាំងស្ទះ។ មានតែវិធីសាស្ដ្រនេះទេ ទើបធ្វើឱ្យពិភពលោកឆ្ពោះទៅរកភាព ល្អប្រសើរវិញបាន។ជម្លោះនិងការលោភលន់របស់មនុស្ស លោកមិនបានធ្វើឱ្យភពផែនដីទាំងមូល អាចរក្សាពណ៌បៃតងបានជារៀងរហូត នោះឡើយ។ ផែនដីនឹងប្រែប្រួលដោយ សារតែការឈ្នានីសដណ្ដើមអំណាចផល ប្រយោជន៍រៀងៗខ្លួន។វិបត្ដិនៅមជ្ឈិមបូព៌ានៅអឺរ៉ុបនាពេល នេះកំពុងតែរុញច្រានពិភពលោកទាំង មូលឆ្ពោះទៅរកសង្គ្រាមលោកសាជាថ្មី ហើយប្រសិនបើសង្គ្រាមអាចផ្ទុះឡើង មែននោះផលប៉ះពាល់គឺមានច្រើនជាង រាប់សិបដងនៃសង្គ្រាមលោកលើកទី២ទៅ ទៀតដោយគេអាចនិយាយបានថា ជាវិនា សកម្មនៃភពផែនដី។

កាលពីសម័យសង្គ្រាមលោកលើកទី១ ទី២ ភពផែនដីមិនសូវរងផលប៉ះពាល់ពី គ្រោះធម្មជាតិនោះឡើយដោយពេលនោះ ធនធានធម្មជាតិគ្រប់បែបយ៉ាងនៅសម្បូរបែបស្រទាប់អូហ្សូនការពារកម្ដៅផែនដី ក៏នៅល្អដែរ។ តែពេលនេះព្រៃឈើរាប់ លានហិកតានៅលើពិភពលោករងការបំផ្លិច បំផ្លាញបង្កឱ្យស្រទាប់ការពារផែនដីធ្លុះ ធ្លាយធ្វើឱ្យកម្ដៅប្រែប្រួលខុសប្រក្រតីបង្កឱ្យមានគ្រោះធម្មជាតិកើតឡើងគ្រប់ពេល វេលាគ្រប់ទីកន្លែង។ ខ្យល់ព្យុះ ទឹកជំនន់ បានសម្លាប់មនុស្សរាប់សែននាក់ក្នុងមួយឆ្នាំៗ។ មួយវិញទៀតការរញ្ជួយដីក៏បានកើតឡើងនៅគ្រប់ទិសទីដោយសារតែការ បាត់បង់តុល្យភាពនៃស្រទាប់ផែនដីបណ្ដាល មកពីការខួងយកឧស្ម័នរ៉ែធម្មជាតិពីក្រោមដីមកបម្រើតម្រូវការរបស់មនុស្ស។ ចំណុច ទាំងនោះបានឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា បើមនុស្សនៅតែបង្កសង្គ្រាមនឹងគ្នាទៀតនោះនឹងបំផ្លាញផែនដីរបស់ខ្លួនដោយ ផ្ទាល់។

នៅពេលមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងនៅពេលអនាគតនោះផ្សែង ពុលនឹងគ្របដណ្ដប់ពាសពេញអាកាស មិនមានព្រៃឈើស្រូបជាតិពុលការពារដូចកាលពីមុនទៀតឡើយ ទាំងនោះក៏អាចធ្វើឱ្យស្រទាប់អូហ្សូនធ្លុះធ្លាយកាន់តែធំកម្ដៅ ផែនដីកាន់តែឡើងខ្ពស់ បណ្ដាលឱ្យផ្ទាំង ទឹកកកនៅប៉ូលខាងជើងផែនដីរលាយ ទឹកសមុទ្រកើនឡើងខ្ពស់។ ក្រុមអ្នកឯក ទេសបានព្យាករថា រយៈពេលប៉ុន្មានទស វត្សរ៍ខាងមុខទីក្រុង និងប្រទេសជាច្រើន នៅតំបន់ខ្ពង់រាបនឹងត្រូវបាត់ស្រមោល សូន្យឈឹងពី ពិភពលោកដោយសារតែទឹក សមុទ្រជន់លិច ។

មនុស្សគ្រប់រូបបានយល់ដឹងយ៉ាង ច្បាស់ពីហេតុការណ៍ទាំងនោះ ពិសេស គឺប្រទេសមហាអំណាច។ ប៉ុន្ដែហេតុអ្វី បានជាប្រទេសទាំងនោះមិនរួបរួមគ្នា បោះបង់លោភៈ ទោសៈ មោហៈ ធ្វើឱ្យ ពិភពលោកទាំងមូលមានភាពស្រស់ បំព្រង មនុស្សរស់នៅដោយសុខសាន្ដ ។ប៉ុន្ដែភាពមិនចុះចាញ់របស់ប្រមុខ ដឹកនាំប្រទេសមហាអំណាចនៅលើពិភព លោកកំពុងតែរុញច្រានឆ្ពោះទៅរកសង្គ្រាម ដោយការប្រើប្រាស់សម្ដីឌឺដងគំរាមកំហែង គ្នាទៅវិញទៅមកនៅពេលដែលខ្លួនមានអាវុធទំនើបៗមានគ្រាប់បែកបរមាណូ មិនព្រមចុះចាញ់គ្នានោះ ឡើយ។

នៅពេលនេះពិភពលោកកំពុងតែ ព្រួយបារម្ភពីសង្គ្រាមអាវុធបរមាណូដែលអាចកើតឡើងរវាងរុស្ស៊ីនឹងលោកខាងលិច ជុំវិញវិបត្ដិនយោបាយនៅក្នុងប្រទេសអ៊ុយ ក្រែន។ រដ្ឋាភិបាលរុស្ស៊ីដឹកនាំដោយប្រធា នាធិបតី វ្ល៉ាឌីមៀរ ពូទីន ជាបុគ្គលដែល មានមហិច្ឆតាខ្ពស់មានភាពម៉ឺងម៉ាត់មិន ព្រមចុះចាញ់ប្រទេសលោកខាងលិច ឡើយ។ លោក ពូទីន បានប្រកាសថា ប្រសិនបើរុស្ស៊ីចង់ធ្វើអ្វីមួយនោះមិនអាច រារាំងបានឡើយ ហើយបើចង់គ្រប់គ្រងអ៊ុយក្រែនទាំងមូលកម្លាំងទាហានរុស្ស៊ីប្រើប្រាស់រយៈពេលតែ២សបា្ដហ៍ប៉ុណ្ណោះគឺគ្រប់គ្រងបានទាំងស្រុង។

និយាយរួមបើមិនមានការភ្ញាក់រឭក ស្វែងរកដំណោះស្រាយផ្សះផ្សាវិវាទបែងចែកផលប្រយោជន៍ស្មើគ្នាទេនោះរយៈ ពេលដ៏ខ្លីខាងមុខភាពសុខសាន្ដ ការរស់ នៅជួបជុំគ្នាក្នុងមហាគ្រួសារពិភពលោក នឹងត្រូវព្រាត់ប្រាសនិរាសដោយសារ តែការចង់ឈ្នះចង់ចាញ់ចង់បានផល ប្រយោជន៍តែម្នាក់ឯងនោះ៕

សង្គ្រាមប្រឆាំងវីរុស សង្គ្រាមប្រដាប់អាវុធ សង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យពិភពលោកក្លាយទៅជាយ៉ាងណា?

សង្គ្រាមប្រឆាំងវីរុស សង្គ្រាមប្រដាប់អាវុធ សង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យពិភពលោកក្លាយទៅជាយ៉ាងណា?

ប្រភព៖ nokorwatnews

  • សង្គ្រាមប្រឆាំងវីរុស សង្គ្រាមប្រដាប់អាវុធ សង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យពិភពលោកក្លាយទៅជាយ៉ាងណា?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: