របបយោធាប្រទេសថៃអ្នកដែលប៉ះពាល់ដល់ព្រះមហាក្សត្រត្រូវផ្តន្ទាទោសធ្ងន់បំផុត

ការផ្តន្ទាទោសដល់បុគ្គលណាមួយ ដែលប្រមាថដល់ព្រះមហាក្សត្រក្នុងពេលយោធាកាន់អំណាចនៅថៃនឹងត្រូវដាក់ ទោសយ៉ាងធ្ងន់ធ្ងរបំផុត។ សកម្មភាពទាំងនោះត្រូវបានគេចាត់ទុកថា ជាចេតនា ពង្រឹងអំណាចយោធានៅក្នុងជួររដ្ឋា ភិបាល។

ការប្រមាថព្រះមហាក្សត្រនឹងអាចត្រូវផ្តន្ទាទោសធ្ងន់បំផុតដល់ទៅ១៥ឆ្នាំ។ គ្រប់ប្រព័ន្ធសារព័ត៌មានទាំងអស់ រាប់ទាំង សារព័ត៌មានបរទេសផង ឱ្យតែហ៊ានធ្លោយ មាត់ ធ្លោយពាក្យប្រមាថព្រះមហាក្សត្រថៃ ជនជាប់ចោទនោះក៏នឹងត្រូវជាប់ក្តីក្តាំដែរ។ ហេតុដូច្នេះហើយបានជាមានផ្សព្វផ្សាយ ដំណឹងកាត់ក្តីនេះយ៉ាងតិចតួចបំផុត។

អ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ ឈ្មោះ Thanat Thanawatcharanon ហៅ Tom Dundee ត្រូវបានតុលាការក្រុងបាង កកកាត់ទោសឱ្យជាប់ពន្ធនាគារ ក៏ព្រោះតែបានពោលពាក្យមិនសមរម្យប្រមាថ ដល់ព្រះមហាក្សត្រកាលពីឆ្នាំ២០១៣ ក្នុងអំឡុងពេលធ្វើមិទ្ទញជាក្រុមបាតុករអាវ ក្រហម សកម្មជនអ្នកគាំទ្ររដ្ឋាភិបាល ត្រកូលថាក់ស៊ីន លោកយីងឡាក់ ស៊ីណា វ៉ាត្រា។ តាំងពីបានឡើងគ្រប់គ្រង ប្រទេសតាមរយៈរដ្ឋប្រហារមក របបសឹកថៃបានដំឡើងភាពផ្តាច់ការកាន់តែខ្លាំង និងបង្កើនការកាត់ទោសអ្នកប្រឆាំងកាន់តែច្រើនឡើងៗពីបទប្រមាថព្រះមហា ក្សត្រ។ សូម្បីតែនិយាយប៉ះពាល់ដល់ឆ្កែស្តេចក៏អាចជាប់ទោសដែរ អ្នកប្រើប្រាស់ អុីនធើណេតម្នាក់កំពុងរងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីបានបង្ហោះសារលើប្រព័ន្ធអុីនធើណេតប្រមាថ ឆ្កែស្តេច។

ប្រឈមនឹងស្ថានភាពសុខភាពមិនជាក់ លាក់របស់ព្រះមហាក្សត្រ របបសឹកថៃ ដែលការពារយ៉ាងងប់ងុលរបបរាជានិយម បានបង្ហាញចរិតហិង្សា និងអំណាចកាន់ តែខ្លាំងឡើងៗ។ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ទោះបីមានការស្អប់ខ្ពើមមេដឹកនាំដល់ កម្រិតណាក៏ដោយ ក៏លោកមិនចុះចេញ ពីតំណែងជាដាច់ខាត ដរាបណាប្រទេសគ្មានសន្តិភាពនិងសណ្តាប់ធ្នាប់វិញទេនោះ៕

ប្រភព៖ nokorwatnews

  • របបយោធាប្រទេសថៃអ្នកដែលប៉ះពាល់ដល់ព្រះមហាក្សត្រត្រូវផ្តន្ទាទោសធ្ងន់បំផុត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: