កូនស្រីភ្លោះ៣នាក់កើតក្នុងត្រកូលក្រីក្រ​អំពាវនាវរកសប្បុរសជនជួយ

ខេត្តព្រៃវែង ៖ កូនភ្លោះស្រី៣នាក់បានកើតប៉ះចំគ្រួសារក្រីក្រមួយដេាយឪពុកឈ្មេាះ សុខណា ម្តាយឈ្មេាះ ស្រី មុំ ជា កសិករនៅស្រុកមេសាង ខេត្តព្រៃវែង។ កូន ភ្លេាះស្រីទាំង៣នាក់នេះកំពុងខ្វះខាតដេាយខ្វះទឹកដេាះបៅព្រោះម្តាយខ្សេាយកម្លាំង ហើយមានជំងឺលើសឈាមនិងទឹកនេាមប្រៃទៀតជាហេតុធ្វើឲ្យគាត់ គ្មានលទ្ធភាពរកលុយទិញទឹកដេាះគេាឲ្យកូនបៅបាន។

សព្វថ្ងៃគ្មានទីពឹងហើយ២នាក់ប្តីប្រពន្ធរស់នៅជាមួយឪពុកម្តាយនៅក្នុងបន្ទប់ជួល តូចមួយនៅបឹងទំពុន ម្តុំវត្តពេាធិ៍ញាណដែលមានជីវភាពក្រីក្ររកអង្ករច្រកឆ្នាំងសឹងមិនបានផង។ដូចនេះបើបងប្អូនសប្បុរសជនចង់ជួយឧបត្ថម្ភដល់កូនភ្លេាះទាំង៣ដ៏អភ័ព្វនេាះ អាចទាក់ទងលេខទូរស័ព្ទគ្រួសារគាត់ផ្ទាល់ 071 262 0349។

ក្រុមគ្រួសារកូនភ្លោះ៣នាក់សូមអរគុណ ដល់បងប្អូនដែលបានផ្ញើថវិកាមកជួយកូនភ្លេាះដែលមានបងស្រី Ung Vuochnay ១០០ដុល្លារ និងបងប្អូនខ្មែរនៅក្រៅប្រទេស ១០០ដុល្លារ។ក្រុមគ្រួសារកូនភ្លោះសូមជូនពរដល់ម្ចាស់ថវិកាទទួលបាននូវសុខភាពល្អបរិបូណ៌កម្លាំង ពលំខ្លាំងក្លា សុភមង្គលចម្រុងចម្រើន កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកូនភ្លោះ៣នាក់ជា កូនឬចៅរបស់សម្តេចហើយតែងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ពួកគេមិនដែលខាន៕

កូនស្រីភ្លោះ៣នាក់កើតក្នុងត្រកូលក្រីក្រ​អំពាវនាវរកសប្បុរសជនជួយ កូនស្រីភ្លោះ៣នាក់កើតក្នុងត្រកូលក្រីក្រ​អំពាវនាវរកសប្បុរសជនជួយ

ប្រភព៖ nokorwatnews

  • កូនស្រីភ្លោះ៣នាក់កើតក្នុងត្រកូលក្រីក្រ​អំពាវនាវរកសប្បុរសជនជួយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: