សាហាវ​ណាស់ ! សារ​ជា​ឈាម​ផ្ញើជូន Crush

Videos


ដោយសារតែក្តីស្រឡាញ់ងប់ងល់ទៅលើបុរសម្នាក់ នារីវ័យជំទង់មួយរូបនៅតំបន់ Sichuan ហ៊ានចាក់ដៃបញ្ហូរឈាមដូចក្នុងរឿងភាគចិន សរសេរសារស្នេហានៅមុខផ្លូវចូលផ្ទះរបស់គេ ។

សាហាវ​ណាស់ ! សារ​ជា​ឈាម​ផ្ញើជូន Crush

ពិតជាភ្ញាក់ផ្អើលណាស់មែនទេ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ! បុរសម្នាក់នោះក៏ដូចគ្នា ក្រោយពីឃើញឈាមសរសេរពាក្យថា អូនស្រឡាញ់បង រូបគេពិតជាភ្ញាក់ផ្អើលណាស់ បូករួមនឹងភាពភ័យខ្លាចដូចគ្នា ។ នារីរូបនោះក៏បានផ្ញើសារមកបុរសរូបនោះថែមទៀតដែរថា នាងនឹងអារ-កដៃខ្លួនឯងទៀត ប្រសិនបើទទួលបានចម្លើយអវិជ្ជមាន ។ ដោយសារតែភាពព្រួយបារម្ភ និង ភ័យខ្លាច បុរសរូបនោះក៏បានទូរស័ព្ទទៅប៉ូលិស ដើម្បីរាយការណ៍ពីរឿងនេះ ហើយក្រោយពីនារីនោះទទួលបានការចុះសួរនាំ និង ជជែកជុំគ្នា រូបនាងក៏បានសន្យាថា នាងនឹងមិនបណ្តោយអារម្មណ៍បែបនេះឲ្យលើសព្រំដែនកំណត់ទៀតនោះទេ ។

សាហាវ​ណាស់ ! សារ​ជា​ឈាម​ផ្ញើជូន Crush

យើងគ្រប់គ្នាអាចដឹងថា វិធីសារភាពស្នេហ៍មានច្រើនណាស់ តែអ្នកមិនគួរណាធ្វើដូចនារីម្នាក់នេះទេ ព្រោះទោះបីជាគេបដិសេធ ក៏យើងមិនចាំបាច់ឈឺខ្លួនដែរ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃអ៊ីស)

សាហាវ​ណាស់ ! សារ​ជា​ឈាម​ផ្ញើជូន Crush