តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Blood» រៀបការ​ស្ងាត់ៗ និង សាមញ្ញ​បំផុត​

Videos


ថ្មីៗមកនេះមានសារព័ត៌មានជាច្រើនបានបង្ហាញរូបថតប៉ុន្មានសន្លឹករបស់តួឯកប្រុសស្រីនៅក្នុងរឿងភាគ «Blood» គឺលោក អាន ជាយ៉ុន(Ahn Jae Hyun) និង នាង គួ ហ៊ីស៊ុន (Goo Hye Sun) នៅក្នុងឱកាសជួបជុំគ្រួសារទាំងសងខាងបរិភោគអាហារអាពាហ៍អាពាហ៍លក្ខណៈប្រពៃណីរបស់គូស្នេហ៍តារាប្រុសស្រីខាងលើ ។

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Blood» រៀបការ​ស្ងាត់ៗ និង សាមញ្ញ​បំផុត​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតទាំងនេះ គឺនៅក្នុងឱកាសពិធីអាពាហ៍ពិពាហ៍លក្ខណៈប្រពៃណីគ្រួសាររបស់តារាទាំងពីរដួងកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅ ។ ទោះបីជាពិធីអាពាហ៍របស់តារាស្រីវ័យ ៣១ ឆ្នាំ នាង គួ ហ៊ីស៊ុន និង តារាប្រុសវ័យ ២៨ ឆ្នាំលោក អាន ជាយ៉ុន គ្មានភាពអធិកអធម និង គ្មានអ្នករួមអាជីពចូលរួមយ៉ាងណាក្ដី ក៏នៅក្នុងរូបថតទាំងនេះបានបង្ហាញឲ្យឃើញថាពួកគេរួមទាំងចាស់ទំទាំងសងខាងហាក់ដូចជាមានអារម្មណ៍សប្បាយរីករា យខ្លាំងបំផុត ។

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Blood» រៀបការ​ស្ងាត់ៗ និង សាមញ្ញ​បំផុត​

គួរបញ្ជាក់ដែរថា នៅក្នុងថ្ងៃចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ លោក អាន ជាយ៉ុន និង នាង គួ ហ៊ីស៊ុន បានប្រកាសជាសាធារណៈថា ពួកគេមិនចង់មានពិធីអាពាហ៍ពិពាហ៍អធិកអធមអ្វីទេ ហើយក៏មិនមានដំណើរកម្សាន្តក្រេបទឹកឃ្មុំដែរ ព្រោះទុកឱកាសនោះសម្រាប់ជួយបរិច្ចាកដល់មន្ទីរពេទ្យទាំងអស់ក្នុងតំបន់ Sinchon វិញល្អជាង ៕ (ប្រភព៖ កូរ៉េប៊ូ) កុសល

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Blood» រៀបការ​ស្ងាត់ៗ និង សាមញ្ញ​បំផុត​
តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Blood» រៀបការ​ស្ងាត់ៗ និង សាមញ្ញ​បំផុត​
តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Blood» រៀបការ​ស្ងាត់ៗ និង សាមញ្ញ​បំផុត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត