កម្មករ​រោងចក្រ​ពីរ​ក្រុម វាយតប់​គ្នា​រងរបួស​ជាង ១០ នាក់​

Videos


មានការកើតរឿងប្រទុសសារាយមួយ បានកើតឡើងរវាងកម្មករោងចក្រ ២ ក្រុម ពេលចេញមកធ្វើកូដកម្មនៅខាងមុខរោងចក្រ នាព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៦ នៅខណ្ឌពោធិ៍សែនជ័យ បានកើតជម្លោះរហូតផ្ទុះហិង្សា វាយតប់គ្នាយ៉ាងអនាធិ បតេយ្យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាង ១០ នាក់ ។

កម្មករ​រោងចក្រ​ពីរ​ក្រុម វាយតប់​គ្នា​រងរបួស​ជាង ១០ នាក់​

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមិថុនា មានកម្មករនិយោជិត របស់ក្រុមហ៊ុន យ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ជិត ៣០០ នាក់ ក្នុងចំណោមកម្មករជាង ៧០០ នាក់ បានផ្ទុះធ្វើកូដកម្ម នៅខាងក្រៅរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ដោយក្នុងនោះរួមមាន ទី ១- សុំឲ្យក្រុមហ៊ុន ផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន ៥ ដុល្លារ ទី ២- សុំឲ្យក្រុម ហ៊ុនផ្លាស់ប្តូរប្រធានផ្នែកផលិតកម្ម ជនជាតិចិននៅផ្នែកតុកាត់ មុនពេលធ្វើអ្វីចំពោះ កម្មករត្រូវមានហេតុផលសមរម្យ ទី៣- សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់បាយថែមម៉ោង ថ្ងៃអាទិត្យ ចំនួន ៦០០០ រៀល ទី ៤- សុំឲ្យក្រុមហ៊ុនចាត់វិធានការ តាមបទបញ្ជាផ្ទៃក្នុងនិងច្បាប់ការងារ ចំពោះតំណាងសហជីពស្មារតីកម្មករខ្មែរ ចំនួន ៤ នាក់ ដែលបានវាយកម្មករកន្លង មក នៅក្នុងរោងចក្រ និងលក្ខខណ្ឌការងារមួយចំនួនទៀត។

កម្មករ​រោងចក្រ​ពីរ​ក្រុម វាយតប់​គ្នា​រងរបួស​ជាង ១០ នាក់​

នៅពេលដែលក្រុមកម្មករទាំងនេះ កំពុងធ្វើកូដកម្មនោះ ស្រាប់តែនៅពេល ថ្ងៃ ត្រង់មានក្រុមកម្មករ ដឹកនាំដោយ មន្ត្រីសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ ៣០ នាក់ បានមកអុកឡុក និងវាយបង្ក្រាបមកលើកម្មករ ដែលកំពុងធ្វើកូដកម្ម នៅខាងមុខរោង ចក្រ ធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន៣នាក់ និងរងរបួសស្រាលជាង ១០ នាក់ ត្រូវបានបញ្ជូនទៅ សម្រាក និងព្យាបាលនៅគ្លីនីកឯកជន។ ក្រោយពីបាន កើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានទៅជួយអន្តរាគមន៍ដើម្បីបញ្ឈប់ ការវាយតប់គ្នានោះ ហើយបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ ៕ សុថាត់

កម្មករ​រោងចក្រ​ពីរ​ក្រុម វាយតប់​គ្នា​រងរបួស​ជាង ១០ នាក់​
កម្មករ​រោងចក្រ​ពីរ​ក្រុម វាយតប់​គ្នា​រងរបួស​ជាង ១០ នាក់​