អគ្គិសនី​កម្ពុជា ចុះ​សួរសុខទុក្ខកង​កម្លាំង​ជួរមុខ កងពលតូច​លេខ​៤២​និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៧០២

អគ្គិសនី​កម្ពុជា ចុះ​សួរសុខទុក្ខកង​កម្លាំង​ជួរមុខ កងពលតូច​លេខ​៤២​និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៧០២

ឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ មាន​ពិធី​ចុះ​សួរសុខទុក្ខ​របស់​សម្ព័ន្ធ​មេត្រីភាព ​និង​ក្រុមហ៊ុន អេ​ល វ៉ា​យ ភី គ្រុប ដល់​កងកម្លាំង​កងពល​តូច​ថ្មើរជើង​លេខ​៤២​និង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ នៅ​ទីបញ្ជាការ​វរសេនា​តូច​ថ្មើរជើង​លេខ​៤២១ នៃ​កងពលតូច​លេខ​៤២ ស្ថិតនៅ​ភូមិ​សំរោង​សែន​ជ័យ​១ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​មាន​កងកម្លាំង​ចូលរួម​សរុប​៥៦០​នាក់​។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក កែវ រត​នៈ​ ប្រតិភូ​រាជរដ្ឋាភិបាល​ និង​ជា​អគ្គ​នាយក​អគ្គិសនី​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័​ន្ធ​ពណ៌ អគ្គ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​ព្រំដែន។ បន្ទាប់ពី លោក សំណេះសំណាល​រួច ​បាន​ឧបត្ថម្ភ​ សម្ភារៈ ឧបភោគបរិភោគ​ និង​ថវិកា​មួយ​ចំនួន ជូន​ដល់​អង្គភាព​ទាំងពីរ ក្នុង​នោះ អង្គ​វរៈ​៧០២​ទទួល​បាន​​ មី​ចំនួន​៥០​កេស, ​ត្រីខ​ចំនួន​១០​កេស., ប៊ីចេង​ចំនួន​៦​កេស, ​បារី​ចំនួន​៣០​សុង, ​ប្រេងកូឡា​ចំនួន​៣០​ឡូ​, ត្រីងៀត​៣០គីឡូក្រាម, ​សាច់ក្រក​៣០​គីឡូក្រាម,​ ​ប្រហុក​៣០​គីឡូក្រាម​, ស្ករត្នោត​ចំនួន​៥០​គីឡូក្រាម, ​ទឹកត្រី ​ទឹក​ស៊ីអ៊ីវ​៦០​ឡូ, ស៊ីទែន​ទឹក ចំណុះ​៥០០០​លីត្រ​ចំនួន​៦, សូ​ឡា​ចំនួន​១០០​គ្រឿង​ និង​ថវិកា​សម្រាប់​អង្គភាព​ចំនួន​៤,០០០,០០០រៀល​៕