ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​

Videos


តារាសម្តែងប្រុសមួយដួងក្នុងចំណោមតារាសម្តែងប្រុស ៤ ដួងក្នុងរឿងដ៏ល្បី ស្នេហាបួនដួង ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០០១ លោក Vanness Wu ឬ ស្គាល់ថា ម៊ីង ជូ និង ភរិយា នាង Arissa Cheo បានរៀបការជាមួយគ្នារយៈពេលជាង ២ ឆ្នាំមកហើយ តែក្នុងកំឡុងពេលនោះ រឿងរ៉ាវពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើងលើចំណងអាពាហ៍ពិពាហ៍ពួកគេ ។

ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​

កាលពីដើមខែសីហា ឆ្នាំ ២០១៥ អ្នកទាំងពីរត្រូវបានគេចោទថាកើតមានវិវាទជម្លោះនឹងគ្នាខ្លាំងថែមទៀត បន្ទាប់ពីពួកគេទាំងពីរបានបញ្ចប់ការទាក់ទងគ្នា (unfollow) តាមបណ្តាញអ៊ីនធឺរណេត ។ បើគិតមកទល់ពេលនេះ វាមានរយៈពេល ១០ ខែមកហើយ ដែលពួកគេមិនមែនជាមិត្តភក្តិនឹងគ្នាក្នុងប្រព័ន្ធសង្គម ។ មុននឹងផ្តាច់ការទាក់ទងគ្នាតាមអនឡាញ គេដឹងទៀតថា អ្នកទាំងពីរឧស្សាហ៍ថតរូបបង្ហោះ តែក្រោយពីផ្តាច់ការទាក់ទងគ្នាមក គណនីអ្នកទាំងពីរមិនសូវឃើញបង្ហោះរូបថតអ្វីឡើយ ។ សម្រាប់ពេលបច្ចុប្បន្ននេះដែរ គេដឹងថា លោក Vanness កំពុងជាប់ថតរឿងថ្មីនៅទីក្រុងប៉េកាំង ស្របពេលដែលប្រពន្ធលោកកំពុងមមាញឹកនឹងមុខជំនួញខ្លួននៅសាំងហ្គាពួរ ។ យ៉ាងណាក្តី អ្នកនាំពាក្យលោក Vanness ក៏បានបញ្ជាក់ដែរថា ពួកគេទាំងពីរនៅតែជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់ ហើយបើយោងតាមសម្តីមិត្តភក្តិជិតស្និទ្ធពួកគេ ក៏បានឲ្យដឹងដែរថា ទោះបីជាមានរឿងរ៉ាវឈ្លោះទាស់ទែងគ្នាខ្លាំងប៉ុណ្ណា ក៏ពួកគេមិនសូវឈ្លោះគ្នាយូរដែរ ដោយសារតែលោក Vanness មិនដែលចង់ឈ្នះ សុខចិត្តឲ្យនាង Arissa ឈ្នះ ។

ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​

គួរបញ្ជាក់ដែរថា ថ្មីៗនេះក៏មានលេចឮនូវព័ត៌មានបទចម្រៀងថ្មីលោក Vanness ដែលលោកនឹងតែងរៀបរាប់ពីចំណែកខ្លះៗនៃជីវិតអាពាហ៍ពិពាហ៍លោក ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​
ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​
ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​
ជីវិត​អាពាហ៍ពិពាហ៍ ម៊ី​ង ជូ ដូច​យ៉ាប់យឺន​ដល់​ហើយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត