​កំហុសឆ្គង ក្នុង​ការអប់រំ​កូន​

​កំហុសឆ្គង ក្នុង​ការអប់រំ​កូន​

១. រិះគន់​ខ្លាំងពេក​
​ក្មេងៗ​ត្រូវការ​ការលើកទឹកចិត្ត ជាជាង​ការ​បង្អាប់ ឬ​រិះគន់​ច្រើន ដូច្នេះ អ្នក​អាច​សរសើរ​កូន​ឲ្យបាន​ច្រើន ហើយ​ទើប​រិះគន់ និង​កែលម្អ​កូន​ជា​ក្រោយ​។ ធ្វើបែបនេះ ទើប​កូន​ពេញចិត្ត ហើយ​ចេះ​កែ​កំហុសឆ្គង​។​

២. ប្រើ​បច្ចេកវិទ្យា​ច្រើន ហើយ​មិន​សូវ​ខ្វល់​ពី​កូន​
​ឪពុក​ម្តាយ​មួយចំនួន ច្រើន​រវល់​នឹង​ការងារ ឬ​ការលេង Facebook ហើយ​បណ្តោយ​ឲ្យ​កូនលេង ឬ​រៀនសូត្រ​តែ​ម្នាក់​ឯ ដែល​នេះ គឺ​ជា​ទង្វើ​ខុសឆ្គង​មួយ ដែល​អ្នក​គួរ​កែប្រែ​។​

៣. ស្រឡាញ់​កូន​មិន​ស្មើគ្នា​
​ឪពុក​ម្តាយ​មួយចំនួន ស្រឡាញ់​កូន​ប្រុស ច្រើន​ជាង​កូនស្រី ឪពុក​ម្តាយ​ខ្លះ ស្រឡាញ់​កូនស្រី​ជាង​កូន​ប្រុស​។ យ៉ាងណាមិញ ទោះបីជា​អ្នក​ស្រឡាញ់​មិន​ស្មើ​គ្នា​ក្តី អ្នក​មិន​ត្រូវ​បង្ហាញ​ឲ្យ​កូន​ដឹង​ឡើយ ពីព្រោះ ការធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​កូន​ម្នាក់​បាក់​ទឹកចិត្ត កូន​ម្នាក់​ទៀត នឹង​ឆ្មើងឆ្មៃ​និយាយ​មិន​ស្តាប់​។​

៤. កុំ​ផឹក កុំ​ជក់បារី មានន័យ​ថា ត្រូវធ្វើ​ជា​គម្រូ​ដ៏​ល្អ សម្រាប់​កូន​របស់​អ្នក​
​ទង្វើ​មិន​គប្បី និង​ការប្រព្រឹត្ត​មិន​សមរម្យ មិន​ត្រឹមតែ​ប៉ះពាល់ ដល់​សុខភាព​កូន​នោះទេ ប៉ុន្តែ វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​រៀន​តាម​ទៀតផង​។​

៥. វាយ​កូន​
​អំពើហឹង្សា មិនត្រូវ​មាន​ជាដាច់ខាត នៅក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។