នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

នារីសញ្ជាតិអង់គ្លេស វ័យ១៩ឆ្នាំម្នាក់ ដែលមានជំងឺពោះវៀនធ្ងន់ធ្ងរ បានបង្ហោះរូបភាពរបស់នាងជាច្រើន ភ្ជាប់ជាមួយសារដ៏មានអត្ថន័យ នៅលើបណ្ដាញសង្គម Facebook ធ្វើឲ្យមនុស្សជាច្រើនស្ងើចសរសើរ។

Aimee Rouski ត្រូវគ្រូពេទ្យពិនិត្យឃើញថា នាងមានជំងឺពោះវៀនធ្ងន់ធ្ងរ តាំងពីអាយុ១៥ឆ្នាំ ខណៈដែលមកទល់បច្ចុប្បន្ន នាងបានវះកាត់៣ដងមកហើយ និងបានចំណាយពេលជាច្រើន សម្រាប់ការស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល។

Rouski បានបង្ហោះរូបលើ Facebook ជាមួយនឹងសារថា៖ “ខ្ញុំចង់បង្ហោះរូបភាពទាំងនេះ ព្រោះខ្ញុំតែងតែឃើញ អ្នកដែលមានខ្លួនល្អស្អាតបង្ហោះឡើង ប៉ុន្តែមិនសូវដែលឃើញជនពិការ ឬអ្នកជំងឺបង្ហោះឡើយ។ ខ្ញុំមានជំងឺពោះវៀនធ្ងន់ធ្ងរ ហើយមិនមែនឈឺដូច ឈឺក្រពះធម្មតាទេ គឺវាស្ទើរតែធ្វើឲ្យខ្ញុំបាត់បង់ជីវិត”។

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

“ជំងឺនេះ ធ្វើឲ្យខ្ញុំត្រូវភ្ជាប់ជាមួយប្រអប់សម្រាប់បន្ទោបង់ជានិច្ច ព្រោះក្នុងខ្លួនខ្ញុំគ្មានពោះវៀនធំ គ្មានទ្វាធំ និងគ្មានសាច់ដុំភ្លៅផ្នែកខាងក្នុងទេ ដោយសារពេទ្យបានវះកាត់អស់ហើយ។ ខ្ញុំតែងតែធ្វើធម្មតាជាមួយអ្នកជុំវិញខ្លួន ប៉ុន្តែមនុស្សមួយចំនួន អាចនឹងពិបាកទទួលយកការពិតនេះណាស់។ គ្មាននរណាម្នាក់ដឹងទេ បើអ្នកមិនប្រាប់ពួកគេ។ ជំងឺរបស់អ្នក គ្មានអ្វីត្រូវខ្មាសអៀនឡើយ”។

ចាប់តាំងពីបង្ហោះលើ Facebook កាលពីសប្ដាហ៍មុន រូបភាពរបស់ Rouski មានចំនួនអ្នក Like ជាង៧ម៉ឺននាក់ និងអ្នក Share ជិត២ម៉ឺននាក់ ខណៈដែលអ្នកលេងបណ្ដាញសង្គមភាគច្រើនយល់ថា នារីវ័យក្មេងម្នាក់នេះ ពិតជាមានសេចក្ដីក្លាហាន និងហ៊ានតតាំងប្រឈមមុខនឹងជំងឺរបស់ខ្លួន ដែលសមជា “និមិត្តរូប” ដ៏ល្អមួយ សម្រាប់អ្នកមានជំងឺផ្សេងៗទៀត៕
នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ

 

ប្រែសម្រួល៖ sabay (វិន ជីវ័ន្ត)
ប្រភព៖ thesun

  • នារី​វ័យ​ក្មេង​​​ មាន​ជំងឺ​ជាប់​កាយ​​ តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: