ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)

Muhammad Ali ស្ដេចប្រដាល់ទម្ងន់ធ្ងន់ក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក បានទទួលមរណភាព នៅវ័យ៧៤ឆ្នាំ កាលពីព្រឹកមិញនេះ។

ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)

បើតាមប្រភពពីគ្រួសារ Muhammad Ali បានប្រាប់ដល់ NBC ឲ្យដឹងថា ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ៣សម័យកាលរូបនេះ មានជំងឺរ៉ាំរ៉ៃខាងផ្លូវដង្ហើមរយៈពេល ៣២ឆ្នាំមកហើយ ហើយលោកបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ Phoenix-area សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ត្រឹមវ័យ៧៤ឆ្នាំ។

Ali ចាប់ផ្ដើមហាត់ប្រដាល់តាំងពីវ័យ១២ឆ្នាំ ហើយនៅវ័យ២២ឆ្នាំ លោកបានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ (World Heavyweight Champions) ជាលើកដំបូងនៅឆ្នាំ១៩៦៤ និងឈ្នះ២ដងទៀត នៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៨។ ស្ដេចប្រដាល់រហស្សនាម “The Greatest” រូបនេះ ធ្លាប់ឡើងវ៉ៃសរុប៦១ដង ឈ្នះ៥៦ដង ចាញ់៥ដង និងវ៉ៃដៃគូឲ្យសន្លប់លើសង្វៀន បានចំនួន៣៧ដង៕

ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)

ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)

ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)

ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)

ប្រែសម្រួល៖ sabay (វិន ជីវ័ន្ត)
ប្រភព៖ nbcnews

  • ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ (វីដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: