ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​

ពិតជាអាសូរខ្លាំងណាស់ សម្រាប់អ្នកម្តាយជនជាតិឥណ្ឌា វ័យ ២៤ ឆ្នាំ ដែលខំប្រឹងពរពោះ និង សម្រាលកូនយ៉ាងលំបាក តែលទ្ធផលបែរជាមើលឃើញកូនរបស់ខ្លួនជាកូនភ្លោះ ហើយថែមទាំងមានអវយវៈជាប់គ្នាទៀត។

យោងតាមខាងមន្ទីរពេទ្យបានបញ្ជាក់ថា ទារកទាំងពីរមានភេទផ្ទុយគ្នា ម្នាក់ស្រី ហើយម្នាក់ទៀតជាភេទប្រុស ប៉ុន្តែទារកភេទប្រុសបានបាត់អវយៈក្នុងពេលបង្កកំណើតក្នុងផ្ទៃ ហើយក៏ប្រើប្រាស់អវយវៈរួមជាមួយទារកភេទស្រី ដោយករណីបែបនេះគឺកម្រជួបប្រទះខ្លាំងណាស់។

ដោយសារសភាពទារកមិនសូវល្អ ខាងមន្ទីរពេទ្យត្រៀមបញ្ចូនទារកទៅថែរក្សានៅឯមន្ទីរពេទ្យធំ ប៉ុន្តែខាងឪពុកម្តាយរបស់ទារកក្រីក្រខ្លាំងពេក បានស្នើសុំយកទារកទៅមើលថែនៅផ្ទះជំនួសវិញ។ ម្តាយរបស់ទារកបញ្ជាក់ថា មុនសម្រាលគឺធ្លាប់ពិនិត្យសុខភាពថតអេកូ តែមិនឃើញទារកមានសភាពបែបនេះទេ ស្រាប់តែពេលសម្រាល បែរជាប្រែក្លាយជាកូនភ្លោះជាប់គ្នាទៅវិញ៕ ខេរី
ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​

ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​

ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​

ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​

ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​

ប្រែសម្រួលដោយ៖ pmhotnews
ប្រភព៖ ខោស៊ុក

  • ម្តាយ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​កូន​កើតចេញ​ក្នុង​សភាព​បែបនេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: