ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស

បេតុងឥដ្ឋ ស៊ីម៉ងត៍ នឹងត្រូវបានផ្លាស់ប្តូរក្នុងសំណង់លំនៅដ្ឋាននាថ្ងៃអនាគត ។ បច្ចុប្បន្ន ក្រុមហ៊ុន Fiction Factory របស់ហុឡង់ បានផ្តល់កំណើតដល់ផលិតផលថ្មីសន្លាងមួយគឺៈ “ស្ថាបនាផ្ទះពីក្រដាស” ។

ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស

ប្រិយមិត្តកុំបាម្ភថាវានឹងជ្រៀបទឹក ឬ ពុំរឹងមាំ… ព្រោះវាត្រូវបានអន្តរាគមន៍ដោយបច្ចេកវិទ្យាពិសេសរឹងមាំខ្លាំង ស្រាល ហើយស្របនឹងបរិស្ថាន ។

រយៈពេលដើម្បីតម្លើងភ្ជាប់លំនៅដ្ឋានមួយ ត្រូវការពេលត្រឹមតែ ១-២ ថ្ងៃ ប៉ុណ្ណោះ ។ ក្នុងអំឡុងពេលតម្លើងវា នៅត្រូវបានស្រោបដោយស្រទាប់ film ប្រឆាំងការជ្រៀបទឹក Miotex ហើយ film នេះ តម្រូវឲ្យប្តូររៀងរាល់ ៣០ ឆ្នាំ ម្តងប៉ុណ្ណោះ ។

គ្រោងនីមួយៗមានបណ្តោយ ១,២ ម៉ែត្រ x ៥ ម៉ែត្រ ហើយយើងអាចភ្ជាប់តាមលំហច្រើនយ៉ាងបាន ។

ក្រុមហ៊ុន Fiction Factory ឲ្យដឹងថា ផ្ទះនេះ មានកាលបរិច្ឆាទប្រើប្រាស់ ១០០ ឆ្នាំ ហើយបណ្តាផ្នែករបស់វាសុទ្ធសឹងច្នៃផលិតសារឡើងវិញបាន ។

ឧបករណ៍ខាងក្នុងផ្ទះក៏អាចភ្ជាប់បានតាមលំនាំច្រើនយ៉ាងដែរ ។ សំរាប់លំនៅដ្ឋានមួយមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ វាមានតម្លៃប្រមាណ ៨០.០០០ ដុល្លារ ។

ការសាងសង់ផ្ទះកន្លងមក ទាមទារនូវពេលវេលា និងលុយកាក់ច្រើន ព្រមទាំងតែងមានកំណើនចំណាយផ្សេងៗគិតពុំអស់ ។ សម្រាប់ផ្ទះប្រភេទ Wikkelhouse វិញ នោះគឺអ្វីៗត្រូវបានគិតគូរសព្វគ្រប់តែម្តង ៕

ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស
ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏អស្ចារ្យ​​សម្រាប់​ថ្ងៃ​អនាគតៈ តម្លើង​​អស់​ពេល ១-២ ​ថ្ងៃ អាច​រស់​​នៅ​បាន​​១​សតវត្ស