គីម​ប៊ឺ​លី សារភាព​ត្រង់ៗ តើ​លោក ម៉ាក មាន​អារម្មណ៍​យ៉ាងណា​?

Videos

បើនិយាយពីគូស្នេហ៍ដ៏ផ្អែមល្ហែមទាំង ១០ គូ សូមធានាថា សម្រាប់គូរបស់អ្នកនាង គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) និង លោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) គឺប្រាកដជាជាប់ក្នុងលំដាប់នេះជាមិនខាន ព្រោះមួយគូនេះចូលចិត្តបង្ហោះរូបថតស្វីតស្វីត ធ្វើឱ្យមិត្តអ្នកគាំទ្រឃើញហើយ ស្ងើចនឹងសេចក្តីសុខរបស់ពួកគេទាំងពីរ។

គីម​ប៊ឺ​លី សារភាព​ត្រង់ៗ តើ​លោក ម៉ាក មាន​អារម្មណ៍​យ៉ាងណា​?

ថ្មីៗនេះ ខ្សែភាពយន្តភាគដែលអ្នកនាង គីមប៊ឺលី និង លោក ជែម ម៉ា (James Ma) សម្តែងជាមួយគ្នាតាមរយៈរឿង «ស្អប់ព្រោះស្រឡាញ់» (Piang Chai Kon Nee Mai Chai Poo Wised) បានធ្វើឱ្យទស្សនិកជនជាច្រើនឈ្លក់វង្វេងនឹងភាពស៊ីចង្វាក់របស់ពួកគេយ៉ាងខ្លាំង។

គីម​ប៊ឺ​លី សារភាព​ត្រង់ៗ តើ​លោក ម៉ាក មាន​អារម្មណ៍​យ៉ាងណា​?

ទន្ទឹមនឹងនេះ អ្នកនាង គីមប៊ឺលី បានផ្តល់កិច្ចសម្ភាសថា ក្នុងពេលដែលសម្តែងរឿង «ស្អប់ព្រោះស្រឡាញ់» ជាពិសេស រាល់ឈុតឆាកដែលតម្រូវឱ្យមានការថើប គឺអ្នកនាង គីមប៊ឺលី បានបញ្ជាក់ថា អ្នកនាងមិនបានប្រើជំនួយពីកាមេរ៉ាអ្វីឡើយ គឺថើបមែនទែនជាមួយតួឯកប្រុស ព្រោះនេះជាអាជីពរបស់អ្នកសម្តែង ដូចនេះត្រូវថើបមែនទែន ទើបទស្សនាទៅមានអារម្មណ៍ថាជក់ចិត្តគួរឱ្យចង់ទស្សនា។

គីម​ប៊ឺ​លី សារភាព​ត្រង់ៗ តើ​លោក ម៉ាក មាន​អារម្មណ៍​យ៉ាងណា​?

បន្ទាប់ពីស្តាប់សម្ភាសនេះ មិនដឹងជាម្ចាស់បេះដូងរបស់អ្នកនាង គីមប៊ឺលី មានអារម្មណ៍បែបណានោះទេ ពេលដែលដឹងថា សង្សាររបស់ខ្លួនត្រូវថតឈុតថើបមែនទែនជាមួយបុរសផ្សេង។ ប៉ុន្តែ ដូចដែលអ្នកនាង គីមប៊ឺលី បានបញ្ជាក់ហើយថា នេះគឺជាតួនាទីរបស់តារាសម្តែង ដូចនេះក៏សង្ឃឹមថា លោក ម៉ាក ក៏នឹងយល់ពីបញ្ហានេះ ព្រោះនេះក៏ជាអាជីពរបស់លោកដូចគ្នា៕ ខេរី
(ប្រភព៖ អឹមថៃ)