ប្រជាពលរដ្ឋ​រិះគន់ ការយក​លុយ​លើស​សៀវភៅ​បន្ទុករបស់​នគរបាល​ច្រក​ជាំ

Videos


អ្នកចេញចូលកម្ពុជា-ថៃ និងប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្ដរជាតិជាំ ដែលបានយកលុយលើសកំណត់ក្នុងការធ្វើសៀវភៅប័ណ្ណព្រំដែនដែលក្រសួងមហាផ្ទៃកំណត់ឱ្យយក ១ក្បាល ៥ ម៉ឺន តែមន្ដ្រីយកដល់ ១០ ម៉ឺនរៀល ។

នគរបាលដែលបម្រើការក្នុងស្នាក់ការច្រកទ្វារអន្ដរជាតិច្រកជាំដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកកាសែតថា«បញ្ហាទាំងអស់មន្ដ្រីរបស់យើងបានទទួលព័ត៌មានហើយ ហើយមន្ដ្រីក៏បានហៅប្រជាពលរដ្ឋមកដែរតែបែរជាគ្មានអ្នក ណាមកនិយាយសោះឬក៏ផ្ដល់ព័ត៌មានបន្ថែមឡើយ»។ នៅក្នុងបន្ទុកសៀវភៅប័ណ្ណព្រំដែន(Border Pass) នេះ ១ ក្បាលតម្លៃ ២ ម៉ឺនរៀល តែខាងមន្ដ្រីអន្ដោរប្រវេសន៍យក ៥ ម៉ឺនរៀល ដោយសារតែមានការបិទតែមផ្សេងៗ ។

ប្រជាពលរដ្ឋ​រិះគន់ ការយក​លុយ​លើស​សៀវភៅ​បន្ទុករបស់​នគរបាល​ច្រក​ជាំ

ប្រជាពលរដ្ឋ ដែលជាអ្នករស់នៅ ក្នុងតំបន់នោះបានឱ្យដឹងថារាល់ថ្ងៃនេះខាងមន្ត្រីអន្តោប្រវេសន៍ច្រកទ្វារជាំនេះ ធ្វើសៀវភៅប័ណ្ណព្រំដែន ១ ក្បាល តម្លៃ ៥ ម៉ឺនរៀល សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ តែចំពោះពលរដ្ឋរស់ នៅតាមបណ្តាលខេត្តផ្សេងមានតម្លៃ ៧ ម៉ឺនរៀល រហូតដល់១០ម៉ឺនរៀលក៏មានដែរ ។ប្រជាពលរដ្ឋបានបញ្ជាក់ថាសៀវ ភៅប័ណ្ណព្រំដែននេះគឺសំរាប់តែប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនកម្ពុជា-ថៃ តែប៉ុណ្ណោះ ចុះហេតុអីបានជាមន្ត្រីអន្តោរប្រវេសន៍ហ៊ានចេញប័ណ្ណព្រំដែននេះឱ្យអ្នកដែលរស់នៅតាមបណ្ដាខេត្តផ្សេងដែរ ? ។

ប្រជាពលរដ្ឋ​រិះគន់ ការយក​លុយ​លើស​សៀវភៅ​បន្ទុករបស់​នគរបាល​ច្រក​ជាំ

ប្រជាពលរដ្ឋ បានសំណូមពរដល់ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ឲ្យជួយសម្រួលនិងដោះស្រាយជូនពួកគាត់ផង ព្រោះសេដ្ឋកិច្ចរាល់ថ្ងៃនេះវាមិនសូវល្អទេហើយពួកគាត់សង្ឃឹមថាថ្នាក់ដឹកនាំនឹងចាត់វិធានការជូនពួកគាត់បានឱ្យឆាប់រហ័ស ៕ សុថាត់

ប្រជាពលរដ្ឋ​រិះគន់ ការយក​លុយ​លើស​សៀវភៅ​បន្ទុករបស់​នគរបាល​ច្រក​ជាំ
ប្រជាពលរដ្ឋ​រិះគន់ ការយក​លុយ​លើស​សៀវភៅ​បន្ទុករបស់​នគរបាល​ច្រក​ជាំ