រកឃើញ​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង ​និង ​គ្មាន​ច្បាប់នៅ​ក្រុង​សៀមរាប​

Videos


សមត្ថកិច្ចបង្ក្រាបទីតាំងផលិតទឹកសុទ្ធមួយកន្លែងគ្មានគុណភាព និង គ្មានច្បាប់អនុញ្ញាត ហើយត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្ដោះអាសន្ននៅ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នេះ ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថាទីតាំងផលិតទឹកសុទ្ធនេះមានម្ចាស់ឈ្មោះ សួន សុខស៊ីម អាយុ ២៧ ឆ្នាំ មានទីតាំងនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ការសម្រេចបិទនេះដោយមានការឯកភាពពីលោក កើត សុវណ្ណារ៉េត ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងលោក តុប ធឿន ប្រធានមន្ទីរឧស្សាហ៍កម្ម រ៉ែ និងថាមពលខេត្តសៀមរាប ។

រកឃើញ​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង ​និង ​គ្មាន​ច្បាប់នៅ​ក្រុង​សៀមរាប​

បច្ចប្បន្នម្ចាស់ទីតាំងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ទៅមន្ទីរឧស្សាហកម្មរ៉ែ និង ថាមពលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ។ កន្លងមកមិនថានៅខេត្តសៀមរាបនេះទេ ដែលមានការលួចផលិតទឹកសុទ្ធគ្មានច្បាប់និងគ្មានគុណភាពនោះគឺមានយ៉ាងច្រើនស្ទើរពេញផ្ទៃប្រទេស ហើយគេមិនសូវឃើញមានការបង្ក្រាបឡើយទំនងជាមន្ត្រីទាំងនោះ ទទួលបានលាភសក្ការៈពីម្ចាស់សិប្បកម្មទាំងនោះហើយទើបមិនសូវមានការបង្ក្រាបដូច្នេះ ៕ សុថាត់

រកឃើញ​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង ​និង ​គ្មាន​ច្បាប់នៅ​ក្រុង​សៀមរាប​
រកឃើញ​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង ​និង ​គ្មាន​ច្បាប់នៅ​ក្រុង​សៀមរាប​