ធារី ចន្ថាប៊ីន ​ផ្ញើ​សារ​ជូន​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​

ប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន បានសរសេរសារដ៏មានអត្ថន័យផ្ញើទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់ឲ្យរក្សាឥរិយាបថវិជ្ជមាន ពេលកម្ពុជាទទួលក្រុមភ្ញៀវឆាយនីសតៃប៉ិ នៅថ្ងៃទី ៧ ខែ មិថុនា ខាងមុខក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 ។
ធារី ចន្ថាប៊ីន ​ផ្ញើ​សារ​ជូន​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​
មួយរយៈចុងក្រោយនេះ បន្ទាប់ពីក្រុមកម្ពុជាបានប្រកួតស្មើជាមួយឆាយនីសតៃប៉ិ ហើយក្រុមទាំងពីរមានរឿងចម្រូងចម្រាសបន្តិចបន្តួច ធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានខឹងសម្បារយ៉ាងខ្លាំង ប៉ុន្តែទង្វើនេះពិតមិនសាកសមសម្រាប់ការប្រកួតនៅថ្ងៃទី៧ខាងមុខនេះទេ។
ដូច្នេះហើយកីឡាករខ្សែបម្រើកណ្ដាលក្លឹបភ្នំពេញរូបនេះ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖” ដល់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា! ពួកយើងត្រូវការការគាំទ្របានច្រើនបំផុតនៅថ្ងៃអង្គារក្នុងការប្រកួតជាមួយ Chinese Taipei ប៉ុន្តែខ្ញុំចង់ស្នើសុំឲ្យអ្នកទាំងអស់គោរពនូវអ្វីដែលបានកើតឡើងក្នុងទីលាន។ ទោះបីជាអ្នកខឹងក្រុមដទៃទៀតក៏ដោយ តែនេះជាអារម្មណ៍ចង់ឈ្នះក្នុងការប្រកួត ហើយអ្នកទាំងអស់គ្នាគួរតែរក្សាឥរិយាបថវិជ្ជមាន និងបង្កើនថាមពលគាំទ្រក្នុងការប្រកួត។ ការចោលវត្ថុទៅលើទីលាន និងកីឡាករ អាចឲ្យបាល់ទាត់ប្រទេសយើងត្រូវដាក់ទណ្ឌកម្មនិងពិន័យលើឥរិយាបទអាក្រក់របស់ពួកយើង។
 
ចូរគោរពការប្រកួត! គោរពប្រទេសរបស់យើង! និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា!
សូមបញ្ជាក់ថា ក្រុមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមឆាយនីសតៃប៉ិ នៅថ្ងៃ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាទីក្រុងភ្នំពេញ ៕
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ធារី ចន្ថាប៊ីន ​ផ្ញើ​សារ​ជូន​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កីឡា  ព័ត៌មាន
Tags: