សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​គម្រោង​ការសាងសង់​ផ្លូវក្រោម​ដី​ស្តុ​ប BKC

Videos

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមរបស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល ក្រុងភ្នំពេញ បានបង្ហាញអំពីគម្រោងប្លង់ថ្មីមួយទៀតលើការកសាងផ្លូវក្រោមដីមួយកន្លែងទៀតនៅស្តុប BKC ជាប់អាគារកាណាឌីយ៉ា ។

ក្នុងបណ្តាញសង្គមរបស់ឯកឧត្តមនោះបានសរសេរថា រដ្ឋបាលរាជធានីភ្នំពេញបានប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីស្តុប BKC (កាណាឌីយ៉ា) នៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១៦ នេះ ដោយ និងពិនិត្យលទ្ធភាពចាប់ផ្តីមសាងសង់ស្ពានអាកាសចំនួន៤ ខ្សែបន្ថែមទៀតនៅតំបន់ក្បាលថ្នល់ស្ថិតក្នុងខណ្ឌចំការមនដើម្បីជួយសម្រួលនិងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។

សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​គម្រោង​ការសាងសង់​ផ្លូវក្រោម​ដី​ស្តុ​ប BKC

ចំពោះចំណុចស្តុប BKC ក្រុមការងារបច្ចេកទេសនឹងសិក្សាលម្អិតបន្ថែមអំពីផលប៉ះពាល់នៃគម្រោងចំណែកឯគម្រោងសាង់សង់ស្ពានអាកាសក្បាលថ្នល់ត្រូវតែចាប់ផ្តើម បើទោះបីជានៅមានបញ្ហាដែលជាឧបសគ្គមួយចំនួនក៏ដោយ ។

សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​គម្រោង​ការសាងសង់​ផ្លូវក្រោម​ដី​ស្តុ​ប BKC

សូមបញ្ជាក់ថានេះជាផ្លូវក្រោមដីទីបីហើយដែលសាលារាជធានីភ្នំពេញគ្រោងធ្វើបន្ទាប់ពីផ្លូវទីមួយធ្វើរួចហើយនៅស្ពានអាកាសស្ទឹងមានជ័យ និង ផ្លូវក្រោមដីទីពីរ នៅស្តុប ៥ មករា ៕ សុថាត់