អាជា្ញធរ​ជាតិ​អប្សរា​ចែក​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង ​ទារក​ដល់​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​ទើបតែ​ឆ្លងទន្លេ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ

អាជា្ញធរ​ជាតិ​អប្សរា​ចែក​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង ​ទារក​ដល់​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​ទើបតែ​ឆ្លងទន្លេ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ



សៀមរាប​ ៖​ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ទារក ​និង ​ថវិកា​មួយ​ចំនួន​ផ្តល់​ជូន​ជា​បន្តបន្ទាប់​ដល់​ស្ត្រី​ឆ្លងទន្លេ​១១​គ្រួសារ​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ចំនួន​៥ មាន ភូមិ​ដូន​ឪ ភូមិ​សំរោង ​ភូមិ​តា​ប្រុក ភូមិ​លាងដៃ និង​ភូមិ​ភ្លង់ ក្នុង​ឃុំ​លាងដៃ ស្រុក​អង្គរធំ​ ខេត្ត​សៀមរាប​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ។

សម្ភារៈ​ទាំងនោះ​រួមមាន​កន្ត្រក​កូន​មុង​សម្រាប់​ទារក បំពង់​ទឹក​ក្តៅ កន្សែងពោះគោ ខោអាវ​បី​កំប្លេ​ និង​ថវិកា​ពីរ​ម៉ឺន​រៀល​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​របស់ ​លោក​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ​និង​លោកជំទាវ​ ដែល​តែងតែ​នឹករលឹក ​និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

លោក​អឿន សំអុន អនុប្រធាន​ក្រុម​ការ​ងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា​ការ​ផ្តល់​ជូន​នេះ​បាន​ចាប់​ផ្តើម​ពី​ខែតុលា​ឆ្នាំ​២០១៥​មក​។ រហូតមកដល់​ពេលនេះ​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង​ទារក​ត្រូវ​បាន​ចែក​ជូន​ដែល​ស្ត្រី​ដែល​ទើប​សម្រាល​បុត្រ​សរុប​ចំនួន​៩៤៦​គ្រួសារ​ហើយ​។ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ចែក​ជូន​ជា​បន្តបន្ទាប់​ទៅទៀត​ដល់​គ្រប់​ស្ត្រី​ឆ្លងទន្លេ​ដែល​រស់​នៅ​ក្នុង​ឧទ្យាន​អង្គរ។

រមណីយដ្ឋាន​អង្គរ​មាន​ទំហំ​៤០១​គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​ក្នុង​៥​ក្រុង និង​ស្រុក ២១​ឃុំ​សង្កាត់​និង​១១៣​ភូមិ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រហែល​១២​ម៉ឺន​នាក់​។ រមណីយដ្ឋាន​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ​។

ការចុះបញ្ជី​នេះ​មិន​មែនមាន​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​នោះ​ទេ ​ទេសភាព​វប្បធម៌​បរិស្ថាន​ទំនៀមទម្លាប់​ប្រពៃណី​ដែល​ជា​បេតិកភណ្ឌ​អរូបី​ដ៏​សំខាន់​របស់​អ្នកស្រុក​ក្នុង​ឧទ្យាន​អង្គរ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ៕

អាជា្ញធរ​ជាតិ​អប្សរា​ចែក​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង ​ទារក​ដល់​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​ទើបតែ​ឆ្លងទន្លេ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ អាជា្ញធរ​ជាតិ​អប្សរា​ចែក​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង ​ទារក​ដល់​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​ទើបតែ​ឆ្លងទន្លេ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ អាជា្ញធរ​ជាតិ​អប្សរា​ចែក​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ​ និង ​ទារក​ដល់​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​ទើបតែ​ឆ្លងទន្លេ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ