ឆ្នាំនេះ​ទឹកទន្លេ​តូច​អ្នក​ដាំ​ម្ទេសផ្លោក​ដាំ​មិនកើត​ផ្លែ​តូចៗ​គ្មាន​អ្នកទិញ ចំណែក​ឈ្មួញ​បង្ខំចិត្ត​ទិញ​ម្ទេសផ្លោក​ពី​វៀតណាម​មក​ធ្វើ​ម្ទេស​ក្រៀម​លក់​ចេញ​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាកសិករ​អ្នកធ្វើ​ចំ​ការដាំ​ម្ទេសផ្លោក តាម​ដង​ទន្លេ និង​អ្នករកស៊ី​ទិញ​ម្ទេស​ប្លោក មក​ធ្វើ​ម្ទេស​ឆ្អើរ ឬ​ហៅថា​ម្ទេស​ក្រៀម បាន​និយាយថា​៖ ឆ្នាំនេះ​ទឹកតូច​បណ្តាលអោយ​ដំណាំ​គ្រប់​ប្រភេទ រប ស់​ពួកគាត់​ដូចជា​ម្ទេសផ្លោក ដាំ​ដុះ​ពុំ​ទទួលបាន​ផល​ល្អ​ឡើយ និង​ធ្វើអោយ​ពួកគាត់​ខាតបង់​លុយ​ជាច្រើន​។ ព្រោះ​ត​ចំណែក​អ្នករកស៊ី​ធ្វើ​ម្ទេស ឆ្អើរ ក្នុង​ខេត្តកំពង់ឆ្នាំង​វិញ បាន​បង្ខំចិត្ត​ទិញ​ផ្លែ​ម្ទេសផ្លោក ពី​ប្រ​ទេ ស​វៀតណាម​មក​ធ្វើ​ម្ទេស​ឆ្អើរ សម្រាប់​លក់​អោយ​ម៉ូ​ញ​នៅ​ភ្នំពេញ​វិញ ។

លោក សួន សារឹម អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​អ្នក​ប្រកប​មុខ របរ​ទិញ​ម្ទេសផ្លោក មក​ធ្វើ​ម្ទេស​ក្រៀម​ជា​រៀងរាល់ឆ្នាំ​បាន​និ​យា​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា​នេះ ថា​៖ ឆ្នាំនេះ​គាត់​ទិញ​ម្ទេសផ្លោក​ធំៗ​ក្នុងស្រុក​មិនបាន​ទេ ព្រោះ​ប្រជា​សិ​ករ​ជា​អ្នក​ដំណាំ​ម្ទេស ដាំ​មិនបាន ផល​ល្អ​ឡើយ គឺ​ម្ទេស​ដែល​គាត់​ដាំ​បាន​តូចៗ​ប៉ុន​មេដៃ គ្មាន​ហាងឆេង​ទេ ព្រោះតែ​ហេតុនេះ​ពួក គាត់​ជា អ្នកទិញ​ម្ទេស​ប្លោក​ត្រូវ​បង្ខំចិត្ត ទិញ​ម្ទេស​ពី​ប្រទេស​វៀតណាម ដើម្បី​មក​មក​កែឆ្នៃ​អោយទៅជា​ម្ទេស ក្រៀម​លក់​អោយ​ម៉ូយ​នៅ​ភ្នំពេញ​វិញ​។​ប៉ុន្តែ​បើ​ឆ្នាំក្រោយ ទឹកធម​លិច​ខ្នង​កោះ​ដូច​ឆ្នាំមុនៗ អ្នកចំការ​ពិតជា ដាំ​ម្ទេស​បាន​ផល ហើយ​ពួកគាត់​មិនចាំបាច់​ទិញ​ម្ទេស​ពី​វៀតណាម​ឡើយ ព្រោះថា​ម្ទេស​វៀត ណា​ម​មាន ជីគីមី​ច្រើន និង​រសជាតិ​ម្ទេស​ហិល​ជាង មិន​ហិល​ឆ្ងាញ់​ដូច​ម្ទេស​ស្រុក​ខ្មែរ​ឡើយ​។​

​ចំណែក​ស្ត្រី​ឈ្មោះ គឹម ដា​នី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ជា ប្រជាកសិករ​អ្នកចំការ​វិញ​បាន​និយាយថា​៖ មូល​ហេតុដែល​ពួកគាត់​ដំណាំ​មិនកើត​នោះ ព្រោះ​ឆ្នាំនេះ​ទឹក តូច​មិន​លិច​ខ្នង​កោះ និង​ធាតុអាកាស​ក្តៅហែង​ខ្លាំង​ខុសពី​ធម្មតា​និង​គ្មាន​ភ្លៀង​កក់ខែ​ផង ខុស​បណ្តា​ឆ្នាំ មុនៗ រួមផ្សំ​ទាំង​កណ្តុរ និង​ដង្កូវ​ស៊ី​បំផ្លាញ​ផង ពួកគាត់​បាន​ខាត​គ្រប់គ្នា ។​មិនថាឡើយ​តែ​ដំណាំ​ម្ទេស នោះទេ ដំណាំ​អ្វី​ក៏​ដាំ​មិនកើត​តែ​ទាំងអស់ ខាត​ទាំង​ពូជ ខាត​ទាំង​ថ្លៃ​ជី ថ្លៃ​បូមទឹក និង​ថ្លៃ​ពលកម្ម​ជាដើម ។​

លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​ឆ្នាំនេះ​ទឹក​មាន​កំពស់​ទាប​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក គឺ​ត្រឹមតែ ៧,២២​ម៉ែត្រ តែប៉ុណ្ណោះ ហើយ​ឆ្នាំ​ដែល​ធ្លាប់​តូច​បែប​នេះដែរ គឺ​ឆ្នាំ​១៩៩៨ ទឹក​មាន​កំពស់​៨,០៣ ម៉ែត្រ​. ចំណែក​ឆ្នាំ​ដែល​ទឹកធំ​ជាងគេ​គឺ​ឆ្នាំ ២០១១ ទឹក​មាន​កំពស់ ១១,៧៨ ម៉ែត្រ បើតាម​ធម្មតា ទឹក​មាន​កំពស់​ក្រោម​១០​ម៉ែត្រ​ឬ​លើ​១០​ម៉ែត្រ​បន្តិចបន្តួច តែ​សម្រាប់​ឆ្នាំនេះ​ទឹក​មាន​ត្រឹមតែ ៧,២២​ម៉ែត្រ​គឺ​ទាប​ខ្លាំងណាស់ ដែល​អ្នករស់នៅ​តាម​ដង​ទន្លេ​មិន​ធ្លាប់​ជួប​ទាល់តែសោះ រយៈពេល​ច្រើន​ឆ្នាំកន្លងមក​។​

ទាក់ទង​និង​ធាតុអាកាស​ក្តៅហែង​គ្មាន​ភ្លៀង​នេះដែរ​យើង​គ្រប់គ្នា​ក៏ត្រូវ​តែ​យល់ដឹង​ហើយ មកពី​ការ​កាប់បំផ្លាញ​ព្រៃឈើ​អស់​គ្រប់​ទីកន្លែង ដែលជា​អំពើ​របស់​មនុស្ស​មួយចំនួន​ជា​អ្នកប្រព្រឹត្ត ប៉ុន្តែ​អ្នកទទួល រង គ្រោះ​គឺ​មនុស្ស សត្វ ទាំងអស់គ្នា​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ គួរតែ​យើងទាំងអស់គ្នា​ចូលរួម​ការ​​ពារ គឺ​ពេល​ឃើញ​អ្នក​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ត្រូវតែ​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​នៅតាម​លូ​ល​ដ្ឋា​ន និង​ម្យ៉ាងទៀត​ត្រូវ​នាំគ្នា​ដាំ​ដើមឈើ​ឡើងវិញ​អោយបាន​គ្រប់ៗ​គ្នា​នៅតាម​ភូមិដ្ឋាន នៅតាម​ភូមិ​ឃុំ តាម​សហគមន៍​អោយ​ច្រើន និង​ព្រមៗ​គ្នា ទើប​ភាពរាំងស្ងួត ក្តៅហែង អាច​វិលត្រឡប់ មកជា​ធាតុអាកាស​ធម្មតា​ដូច​ឆ្នាំមុនៗ​ឡើងវិញ ៕ រិ​ទ្ធិ ជ័យ

KA-06-06-2016-04 KA-06-06-2016-05 KA-06-06-2016-06 KA-06-06-2016-07
​ ​