ហេតុផល ​៨យ៉ាង ដែល​បុរស​មិន​ហ៊ាន​យក​ខ្លួន​ប្រាណ​មនុស្ស​ស្រី

មានមនុស្សជាច្រើន គឺពួកគាត់មិនសូវសកម្មនឹងការរួមភេទទេ ហើយដោយសារគាត់មិនធ្វើសកម្មភាពលើអ្នក នេះមិនមែនមានន័យថា គាត់មានបញ្ហាអ្វីមួយទេ។ តែប្រសិនបើការរួមភេទសំខាន់ចំពោះអ្នក អ្នកត្រូវតែហ៊ានពិភាក្សាគ្នា និងបើកចិត្តឱ្យទូលាយ។ ទាំងនេះជាហេតុផល ៨យ៉ាងដែលគាត់មិនចាប់ផ្តើមសកម្មភាពស្រើបស្រាលមុន៖

១. គាត់ជាមនុស្សហួសសម័យ
គាត់ប្រហែលជាមនុស្សរ៉ូមែនទិចដែលហួសសម័យ គាត់ចង់រង់ចាំដល់ពេលវេលាដែលសក្តិសមណាមួយ អាចមានន័យថា គាត់កំពុងរង់ចាំពេលវេលាពិសេស ឬគាត់ចង់ឱ្យអ្នកមានចំណង់តណ្ហាពិតប្រាកដសិន។
២. គាត់នៅកម្លោះស៊ីន
គាត់ជាកម្លោះមិនដែលធ្លាប់បានរួមភេទ តែគាត់មិនចង់បាត់បង់វា។ ប្រហែលជាគាត់ចង់ប្រគល់វាឱ្យទៅភរិយារបស់គាត់តែម្នាក់។
៣. គាត់ជាមនុស្សជំនឿលើសាសនា
គាត់អាចនឹងកំពុងរង់ចាំអាពាហ៍ពិពាហ៍តាមបែបសាសនា។ សាសនាមួយចំនួនហាមមិនឱ្យរួមភេទមុនពេលរៀបការឡើយ ហើយពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ។ នេះជាការសម្រេចចិត្តរបស់គាត់ ដែលគាត់ត្រូវគោរព ហើយប្រសិនបើវាជាបញ្ហាអ្វីមួយរបស់អ្នក អ្នកគួរតែនិយាយគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។
៤. គាត់ខ្លាចការបដិសេធ
អាចមកពីគាត់ចង់រួមភេទជាមួយអ្នកខ្លាំងពេក ប៉ុន្តែគាត់គ្មានទំនុកចិត្តលើខ្លួនឯង។ ប្រហែលជាគាត់គិតថា អ្នកជាមនុស្សល្អខ្លាំងពេក ឬគាត់អាចនឹងបំផ្លាញអ្វីមួយ។ គាត់អាចនឹងអស់ភាពកម្លោះ តែគាត់អាចនៅតែគ្មានបទពិសោធន៍។
៥. គាត់មិនទាន់មានចំណង់តណ្ហាផ្លូវភេទ
គាត់អាចនឹងមានចំណង់តណ្ហាផ្លូវភេទតិច។ បុរសៗគ្រប់គ្នាមិនមែនសុទ្ធតែពូកែរួមភេទទាំងអស់ឡើយ ហើយគាត់គ្រាន់តែចង់មានពេលវេលាល្អៗជាមួយអ្នក ចង់ធ្វើអ្វីជាមួយគ្នា។ គាត់អាចបង្ហាញពីក្តីស្រឡាញ់ និងស្នេហា ការកោតសរសើរតាមបែបផ្សេង ហើយមិនសម្លឹងឃើញថា ការរួមភេទជារឿងសំខាន់។
៦. គាត់គ្មានទំនុកចិត្តលើខ្លួនឯង
គាត់អាចនឹងគ្មានទំនុកចិត្តលើខ្លួនឯង ឬភ័យខ្លាច ឬគាត់មិនចង់ឱ្យអ្នកឃើញស្នាមវះកាត់របស់គាត់។ ប្រសិនបើអ្នកសង្ស័យថា ទាំងនេះជាមូលហេតុដែលធ្វើឱ្យគាត់មិនស្រាតខោអាវគាត់ចេញ នៅចំពោះមុខអ្នក អ្នកត្រូវយល់ពីគាត់ផង។
៧. គាត់គិតថា អ្នកជាមិត្តភក្តិរបស់គាត់
ប្រសិនបើគាត់មិនទាន់បានបឺតមាត់អ្នកទេ តែសម្រាតខោអាវរបស់អ្នកចេញ ហើយបង្កើតចំណង់តណ្ហាស្នេហាខ្លួនឯង វាអាចឱ្យគាត់សម្លឹងឃើញថា អ្នកមានការចាប់អារម្មណ៍នឹងភាពរ៉ូមែនទិចជាមួយគាត់ហើយ។
៨. មិត្តភក្តិគាត់ម្នាក់ក៏ស្រឡាញ់អ្នកដែរ ដូច្នេះគាត់មិនទាន់ចង់បានខ្លួនប្រាណអ្នកនៅឡើយ
គាត់មិនទាន់ចង់ប្រាប់មិត្តគាត់ពីរឿងអ្នក រហូតដល់គាត់ដឹងថា អ្នកពិតជាស្រឡាញ់គាត់ប្រាកដមែន។ ប្រហែលគាត់គិតថា គាត់អាចធ្វើឱ្យមិត្តគាត់ខូចចិត្ត ប្រសិនបើដឹងថា អ្នកទាំងពីរស្រឡាញ់គ្នា ហើយបានខ្លួនប្រាណគ្នារួចហើយ៕

ប្រភព៖ khmerpropey

  • ហេតុផល ​៨យ៉ាង ដែល​បុរស​មិន​ហ៊ាន​យក​ខ្លួន​ប្រាណ​មនុស្ស​ស្រី已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ចំនេះដឹង
Tags: