ផ្លូវ​ផ្សារ​នាគ​មាស​ដល់​ថ្នាក់​ហ្នឹង​ផង ?

Videos


ទីផ្សារគឺជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ និង អាជីវករធ្វើការដោះដូរទំនិញគ្នាទៅវិញទៅមកដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយអ្វីដែលអតិថិជនតែងតែមានតម្រូវការនោះគឺ មានផ្លូវធ្វើដំណើរទៅមកងាយស្រួល និង កន្លែងលក់ដូរដែលមានអនាម័យល្អ ។ប៉ុន្តែបើយើងក្រឡេកមកមើលទីតាំងលក់នៅម្តុំផ្សារនាគមាសនេះវិញ មិនដូចជាកន្លែងលក់ដូរនោះទេ មើលទៅដូចជាកន្លែងចិញ្ចឹមជ្រូកទៅវិញ ។

ផ្លូវ​ផ្សារ​នាគ​មាស​ដល់​ថ្នាក់​ហ្នឹង​ផង ?

ថ្មីៗនេះមានរូបថតមួយចំនួនត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក បង្ហាញពីកង្វល់ ក៏ដូចជាទិដ្ឋភាពកន្លែងលក់ផ្លែឈើមួយនៅម្តុំផ្សារនាគមាស ដែលមើលទៅឃើញថា បងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ព្រោះមានសុទ្ធតែស្នាមទឹកដក់ និង ភក់ជ្រាំដែលច្របល់ឡប់ឡែ រកមិនឃើញកន្លែងណា ដែលអាចធ្វើដំណើរបានស្រួលបួលនោះទេ ឯទំនិញវិញគឺដាក់លក់នៅលើភក់ជ្រាំ មើលទៅមិនគួរឱ្យចង់ទិញយកមកទទួលទានទាល់តែសោះ ។

ផ្លូវ​ផ្សារ​នាគ​មាស​ដល់​ថ្នាក់​ហ្នឹង​ផង ?

បងប្អូនប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការមិនពេញចិត្ត ហើយញញើតមិនចង់ធ្វើដំណើរឆ្លងកាត់នោះទេ ព្រោះខ្លាចរមាស់ជើង ។ រឿងនេះបាននឹងកំពុងបង្កបញ្ហាមួយរាំងស្ទះដល់ការធ្វើអាជីវកម្មក៏ដូចជាការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋជាខ្លាំង ។ ប្រជាពលរដ្ឋនៅក្បែរៗនោះ បានធ្វើការសំណូមពរ ដល់អាជ្ញាធរ មេត្តាជួយពិនិត្យមើលផ្លូវនេះផង ៕ វាសនា