Everton បង្ហើប​ថា​ខ្លួន​ជិត​​ឈាន​ដល់​កិច្ចព្រម​ព្រៀង​ជាមួយ​គ្រូ​បង្វឹក​ Southampton ហើយ​

កាលពីអំឡុងពាក់កណ្ដាលខែឧសភាក្លឹប Everton បានបណ្ដេញចេញគ្រូបង្វឹកចាស់របស់ខ្លួនគឺលោក Roberto Martinez ចេញពីតំណែងខណៈមកដល់ពេលនេះក្លឹប Everton មិនទាន់មានគ្រូបង្វឹកថ្មីមកជំនួសនៅឡើយទេ ។

ប៉ុន្តែកាលពីម្សិលមិញនេះបើយោងតាមការចុះផ្សាយរបស់ Dailymail បានឲ្យដឹងថាក្លឹប Everton បានបង្ហើបឲ្យដឹងថាខ្លួនជិតឈានដល់កិច្ចព្រមព្រៀងជាមួយនឹងលោក Ronald Koeman ( បច្ចុប្បន្នលោកជាគ្រូបង្វឹករបស់ក្លឹប Southampton ) ដើម្បីឲ្យក្លាយជាគ្រូបង្វឹកថ្មីៗរបស់ខ្លួនហើយ ។ ខណៈគេរពឹងទុកថាកិច្ចព្រមព្រៀងនេះនឹងសម្រេចជាផ្លូវការនៅសប្ដាហ៍នេះ ។

សូមបញ្ជាក់ថា Ronald Koeman បានចូលកាន់តំណែងក្លឹប Southampton កាលពីឆ្នាំ២០១៤ ហើយតាំងពីចូលកាន់តំណែងមកលោកបានជួយ Southampton ក្លាយជាក្លឹបដ៏ល្អគួរសមមួយ ដែលគិតមកដល់ពេលនេះគាត់បានដឹកនាំ Southamptonចំនួន៩១ប្រកួត ដោយក្នុងនោះឈ្នះ៤១ប្រកួតនឹងចាញ់៣០ប្រកួត ។ហើយជាពិសេសនៅរដូវកាល២០១៥/២០១៦នេះលោកបានជួយឲ្យ Southampton ឈរនៅចំណាត់ថ្នាក់ទី៦ក្នុងតារាង Premier League ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Everton បង្ហើប​ថា​ខ្លួន​ជិត​​ឈាន​ដល់​កិច្ចព្រម​ព្រៀង​ជាមួយ​គ្រូ​បង្វឹក​ Southampton ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:វីដេអូ
Tags: