Floyd និង Pacquiao បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ការ​ទទួល​អនិច្ចកម្ម​របស់​លោក​ Muhammad Ali

កាលពីថ្ងៃសុក្រមានដំណឹងដ៏គួរឲ្យសោកស្ដាយមួយក្នុងពិភពកីឡាករដោយសារអតីតអ្នកប្រដាល់ជើងចាស់ដ៏ល្បីរបស់អាមេរិកគឺលោក Muhammad Ali ដែលទទួលអនិច្ចកម្មក្នុងវ័យ៧៤ឆ្នាំដោយសារតែជំងឺ ។ យ៉ាងណាពាក់ព័ន្ធដំណឹងនេះកីឡាករប្រដាល់ដ៏ល្បី២រូបគឺលោក Floyd Mayweather និង Many Pacquiao បានបង្ហាញអារម្មណ៍សោកស្ដាយ ។

ដោយ Floyd Mayweather បាន ESPN ថា « មិនអាចរកពាក្យអ្វីរៀបរាប់ពីអ្វីដែល Muhammad Ali បានធ្វើសម្រាប់វីស័យកីឡាប្រដាល់ ។ គាត់ជាមនុស្សដែលត្រួសត្រាយឲ្យខ្ញុំបានឈានមកដល់កន្លែងនេះ ។ ខ្ញុំមានការសោកស្ដាយដែលបាត់បង់ និមិត្តរូប វីរុបុរស និង បុរសដ៏អស្ចារ្យ » ។

ដោយឡែកចំពោះលោក Many Pacquiao បានថ្លែងថា « យើងបាត់បង់អ្វីម្យ៉ាងដ៏ធំក្នុងពិភពប្រដាល់ ។ កីឡាប្រដាល់ទទួលបានប្រយោជន៍ពីទេពកោសល្យដ៏អស្ចារ្យរបស់ Muhammad Ali ព្រោះអ្វីដែលគាត់ធ្វើបានជះឥទ្ធិពលដល់មនុស្សជាតិចំពោះវិស័យប្រដាល់យ៉ាងខ្លាំងក្លា » ។

គួរំលឹកថា Muhammad Ali គឺជាអតីតកីឡាករប្រដាល់សញ្ចាតិអាមេរិចដ៏ល្បីមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ ដែលលោកធ្លាប់ជាជើងឯកទម្ងន់ពិភពលោកចំនួន៣ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Floyd និង Pacquiao បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ការ​ទទួល​អនិច្ចកម្ម​របស់​លោក​ Muhammad Ali已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:វីដេអូ
Tags: