ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​ (វីដេអូ)

ដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បារាំង​ និយាយ​ថា​ កម្ពស់​ទឹក​ស្ទឹង​សែន​ ដែល​ហូរ​ឆ្លង​កាត់​កណ្ដាល​ទីក្រុង​ ប៉ារីស​ ហូរហៀរ​ចេញ​ពី​មាត់​ស្ទឹង​ បណ្ដាល​ឲ្យ​លិច​ផ្លូវ​ធ្វើ​ដំណើរ​ និង​ហាង​ទំនិញ​ទាំង​ឡាយ​នៅ​ក្បែរ​មាត់​ទន្លេ​ បង្ខំ​ឲ្យ​អាជ្ញាធរ​បិទ​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី ។​

ប្រជាជន​និយាយ​ថា​ ពេល​នេះ​ទឹក​ជំនន់​ បាន​ជន់​លិច​ផ្ទះ​សម្បែង​ ដែល​ទាមទារ​ឲ្យ​មាន​ការ​សង្គ្រោះ​បន្ទាន់​ ហើយ​មនុស្ស​ក្នុង​សហគមន៍​បាន​ជួយ​គ្នា​ ដោយ​ប្រើ​ប្រាស់​ទូក​តូច​ៗ​ ដើម្បី​សង្គ្រោះ​មនុស្ស​និង​ទ្រព្យសម្បត្តិ ។​

ទឹកជំនន់​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ ជម្លៀស​ចេញ​ពី​លំនៅឋាន​ ចំណែក​សាលារៀន​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ ប៉ារីស​ បិទ​ទ្វា​រ ហើយ​អាជ្ញាធរ​ដាក់​ពង្រាយ​ទាហាន​ ដើម្បី​ជួយ​ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​ជាប់​នៅ​តាម​ដង​ផ្លូវ ។​ សមាគម​ឧស្សាហកម្ម​រាយការណ៍​ថា​ ទឹក​ជំនន់​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ បារាំង​ បណ្ដាល​ឲ្យ​ខាត​បង់​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​គិត​ជា​ប្រាក់​ប្រមាណ​ ៦៨០​ លាន​ដុល្លារ​ ឬ​ អាច​ច្រើន​ជាង​នេះ ។​

ប្រធានាធិបតី បារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់​ នឹង​ប្រកាស​ភាព​អាសន្ន​ក្នុង​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ទឹក​ជំនន់​ និង​ផែនការ​ផ្ដល់​ជំនួយ​សង្គ្រោះ​ទ្រង់​ទ្រាយ​ធំ ។​

ទីក្រុង ប៉ារីស បាន​សាង​សង់​ទំនប់​តាម​មាត់​ស្ទឹង​សែន​ ដោយ​បិទ​មិន​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​លើ​ស្ពាន​ឆ្លង​ស្ទឹង​មួយ​ចំនួន​ដែល​ទឹក​ឡើង​ដល់​ក្រោម​ស្ពាន​ ដែល​ជា​កម្ពស់​ទឹក​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​ ព្រមទាំង​ហាម​ប្រាម​មិន​ឲ្យ​អ្នក​ទេសចរ​ប្រើ​ប្រាស់​ទូក​ កម្សាន្ត​នៅ​លើ​ស្ទឹង​សែន ។​
ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​ (វីដេអូ)

ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​ (វីដេអូ)

ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​ (វីដេអូ)

ប្រភព៖ kqube

  • ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​ (វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/05  Category:ជីវិតនិងសង្គម
Tags: