របប​អាហារ​ជំនាញ ក្នុង​ការលាង​សម្អាត​ជាតិពុល ក្នុង​ខ្លួន​បែប​ធម្មជាតិ​

របប​អាហារ​ជំនាញ ក្នុង​ការលាង​សម្អាត​ជាតិពុល ក្នុង​ខ្លួន​បែប​ធម្មជាតិ​

​គ្រប់​ពេល​អ្នក​ញ៉ាំ​អាហារ ថ្លើម មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការបញ្ចេញ​ជាតិពុល ពី​ក្នុង​រាងកាយ​មក​ក្រៅ​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ និង​មាន​មេរោគ ឬ​មិន​ស្អាត អាច​ធ្វើឲ្យ​ថ្លើម ប្រឈម​នឹង​ជំងឺ​បាន​។ ដូច្នេះ មុន​នឹង​ញ៉ាំ​អ្វីមួយ អ្នក​គួរតែ​គិតគូរ​ឲ្យបាន​ច្រើនសិន​។ ដូច្នេះ យើងខ្ញុំ​សូម​ណែនាំ របប​អាហារ​បែប​ជំនាញ​មួយចំនួន ដែល​អាច​ជួយ​ដល់​ការសម្អាត ជាតិពុល​ពី​ក្នុង​ថ្លើម​តាម​បែប​ធម្មជាតិ​។
​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ស្រស់​
​ចូរ​ញ៉ាំ​អាហារ​ទាំងឡាយណា ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ជួយ ច្រោះ​ជាតិពុល​ចេញពី​រាងកាយ ហើយ​ជំនួយ​ដល់​មុខងារ​ថ្លើម​ទៀត​។ ផ្លែ​ប៉ោម ការ៉ុត និង​បន្លែ​ពណ៌​បៃតង សុទ្ធតែ​ជា​អាហារ​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​ញ៉ាំ​ជា​ទៀងទាត់ ដើម្បី​បង្ការ​ជំងឺ​ថ្លើម​។ ការ៉ុត មាន​វីតាមីន B2​។ ចំពោះ​ខ្ទឹមស​វិញ​មាន​ជាតិ សេ​ឡេ​ញ៉ូម និង​មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម​។
​ប្រើ​ប្រេង​អូ​លីវ​ធ្វើ​ម្ហូប​
​ប្រេង​អូ​លីវ នឹង​ជួយ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​ឆ្អែត​បានយូរ និង​ការពារ​មិន​ឲ្យ​ធាត់​ជ្រុល​បាន​។ យ៉ាងណាមិញ វា​ក៏​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​របស់​ផ្អែម និង​ផ្ទុក​ទៅដោយ អូ​មេហ្គា​បី​ដែល​ជា​ខ្លាញ់ដ៏​ល្អ​បំផុត សម្រាប់​សុខភាព ក្នុង​ការកាត់បន្ថយ​ការ​ប្រឈម​ជំងឺថ្លើម​។ ដូច្នេះហើយ ថ្លើម នឹង​ត្រូវ​បាន​ការ​ការ​យ៉ាង​ល្អ​។
​ញ៉ាំ​បន្លែ​ឲ្យបាន​ច្រើន​
​បន្លែ​ពណ៌​ប្រភេទ​ស្លឹក គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​ថ្លើម​។ បន្លែ​ទាំងនោះ​មានដូចជា ស្ពៃ​ក្តោប ផ្កា​ខាត់ណា និង​ប្រូ​ខូលី ដែល​សុទ្ធសឹងតែ​មាន​ជាតិ​ស្ពាន់ធ័រ​ខ្ពស់ និង​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល ព្រមទាំង​បង្កា​រការ​ខូច​ថ្លើម​បាន​ទៀត​។
​កុំ​ភ្លេច​រមៀត​ឲ្យសោះ​
​រ​មៀត មាន​សា​ធាតុ​ប្រឆាំង​ការ​រលាក និង​អង់​ទី​អុក​ស៊ីដង់ ដែល​ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន កុំឲ្យ​ថ្លើម​ខូច​។ វា​ក៏​ជួយ​ការពារ​ថ្លើម ពី​ការប៉ះពាល់​នៃ​ការ​ញ៉ាំ​ខ្លាញ់ មិន​ផ្តល់​សុខភាព និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ដែរ​។ វត្តមាន​របស់​សារធាតុ Curcuminoids នឹង​កាត់បន្ថយ​ការខូចខាត ដោយសារ​តែ​កូ​ឡេ​ស្តេ​រ៉ុល​ច្រើន និង​បង្ការ​ជំងឺ​ថ្លើម ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​ទៀត​។
​ចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយ​ទឹក​ក្រូចឆ្មារ ឬ​តែ​បៃតង​
​ភេសជ្ជៈ​ទាំងពីរ​ប្រភេទ​នេះ​ល្អ​ខ្លាំងណាស់ ក្នុង​ការការពា​រសុខ​ភាព​ថ្លើម​។ អង់​ទី​អុក​ស៊ីដង់ និង​សារធាតុ Polyphenols ក្នុង​តែ​បៃតង​ជួយ​ការពារ​ការ​រលាក​របស់​ថ្លើម និង​វត្តមាន​វីតាមីន C ក្នុង​ទឹក​ក្រូចឆ្មារ នឹង​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។