ស្រវឹង​បើក​រថយន្ត​បុក​រថយន្ត​បាឡែន​ ត្រូវ​ម្ចាស់​រថយន្ត​ទារសំណង់ ១២០០០ដុល្លារ

ស្រវឹង​បើក​រថយន្ត​បុក​រថយន្ត​បាឡែន​ ត្រូវ​ម្ចាស់​រថយន្ត​ទារសំណង់ ១២០០០ដុល្លារ



បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ដែល​មហា​ជន​គ្រប់គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា​ ជាជាង​ជួសជុល​រថយន្ត បាន​ស្រវឹង​ជោកជាំ រួច​បើ​ក​រថយន្ត​ដែល​គេ​យក​មក​ជួសជុល​ក្នុង​ល្បឿន​លឿន រេចង្កូត​ទៅ​បុក​រថយន្ត​បា​ឡែ​ន​ដែល​កំពុង​ចត​នៅ​ស្ងៀម​ពេញ​ទំហឹង​ សំណាងល្អ​ម្ចាស់​រថយន្ត​បា​ឡែន​គេច​ផុត​កុំ​អី​ត្រូវ​ដាច់​ខ្លួន​ជា​ពី​កំណាត់​ជា​មិន​ខាន​ឡើ​យ។

ហេតុការណ៍​នេះកើត​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៦​​ នៅ​ចំណុច​ការ៉ាស់​ជួស​ជុល​ រថយ​ន្ត​មួ​យ​កន្លែង​ជាប់​ហាង​ថតរូប​ម៉ី​ម៉ី​ក្នុង ​សង្កាត់​អូ​អំបិល​ ក្រុង​សិរីសោភណ្ឌ​ខេត្ត​បន្ទាយ​មាន​ជ័​យ។

សាក្សី​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ស៊េរី​៩១​ ពណ៌ខ្មៅ បើកបរ​ដោយ​បុរស​ជាជាង​ជួសជុល​រថយន្ត​។ សាក្សី​បាន​បន្ត​ទៀត​ថា ​បុរស​បង្កហេតុ​នោះ​គ្មាន​នរណា​ស្គាល់​ឈ្មោះ​នោះ​ទេ​ តែ​គាត់​បាន​ស្រវឹង​ស្រា​មែន​ ហើយ​បាន​បើក​បុក​រថយន្ត​បា​ឡែ​ន​របស់​បុរស​ម្នាក់​ដែល​គេ​ស្គា​ល់​ថា​ ជា​អ្នក​កួកជេរ​ថយន្ត​បណ្តាល​ឲ្យ​ខូច​ខាងមុខ​ប៉ែក​ខាង​ឆ្វេង​ពេញ​ទំហឹង​តែម្តង។

ក្រោយ​ពេល​កើ​ត​ហេតុ​រួច ​ភាគី​បង្ក​និង​ម្ចាស់​បារ​ឡែ​ន​បាន​ចរចា​គ្នា ​ដើ​ម្បី​បញ្ចប់​រឿង ​តែ​ទំនង​ដូច​ជា​មិន​ត្រូវរ៉ូវ​ ព្រោះ​ខាង​រថយន្ត​រង​គ្រោះ​ទារ​ថ្លៃ​រហូត​មានតម្លៃ​១២០០០​ដុល្លារ​ឯណោះ​ តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ក៏​ខាង​ជន​បង្ក​បាន​ស្វាង​ស្រា ហើយ​តាម​អង្វរ​ម្ចាស់​រថយន្ត​បាឡែ​ន​ដើ​ម្បី​ចុះថ្លៃ​បន្ត​ទៀ​ត​ងាយស្រួល​ស៊ីសង​គ្នា​បញ្ចប់​រឿង៕