ពលរដ្ឋ​ផ្អើល​ទៅ​មើល​រូប​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ដែល​ផុស​ពី​ដី​ក្បែរ​កាំជណ្ដើរ​មុខ​អាស្រម​លោក​យាយ​យ៉ា​ត​

ពលរដ្ឋ​ផ្អើល​ទៅ​មើល​រូប​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ដែល​ផុស​ពី​ដី​ក្បែរ​កាំជណ្ដើរ​មុខ​អាស្រម​លោក​យាយ​យ៉ា​ត​

ប៉ៃលិន​ ៖​ ប្រជាពលរដ្ឋ​មាន​ក្មេង ចាស់ ប្រុស ស្រី​រាប់​រយ​នាក់ បាន​នាំគ្នា​ផ្អើល​ទៅ​មើល​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ដែល​ផុស​ចេញពី​ក្នុង​ដី ​ហើយ​គេ​ជឿ​ថា​មាន​បារមី​ស័ក្ដិសិទ្ធិ ដោយ​អ្នកខ្លះ​បួងសួង​សុំ​សេចក្តីសុខ ខ្លះទៀត​សុំ​ឲ្យ​រកស៊ី​មានបាន ធ្វើដំណើរ​តាម​ផ្លូវ​ដោយ​សុវត្ថិភាព ឯ​អ្នក​ខ្លះ​ទៀត ទិញ​ចេក នំ ចំណី និង​យក​ប្រាក់​ទៅ​ដាក់ថ្វាយ​ចម្លាក់​តោ​ថ្ម​មួយ​នោះ​ផង​ដែរ។

ហេតុការណ៍​បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​​៣ ខែ​មិថុនា ​ឆ្នាំ​២០១៦ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​ជណ្ដើរ​អាស្រម​ជើងភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

តាម​ប្រភព​ព័ត៌មាន​ពី​លោកយាយ​​ចំណាស់​ម្នាក់​ឈ្មោះ យាយ ម៉ៅ បាន​រៀបរាប់​ឲ្យ​ដឹងថា ​៖ ជាង​មួយអាទិត្យ​កន្លងទៅ ប្រហែល​ថ្ងៃ​ទ​២២​ទៅ​២៣ ខែឧសភា ឆ្នាំ​២០១៦ មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ រូបគាត់ និង​ប្រជាពលរដ្ឋ​៥​ទៅ​៦​នាក់ បាននាំគ្នា​ទៅ​ឈរ​នៅ​ក្បែរ​ជណ្តើរ​កើតហេតុ​ខាងលើ ដោយ​ឡើង​ចុះៗ។ ពេលនោះ ស្រាប់តែ​ក្រឡេកឃើញ​ថ្ម​នៅលើ​ដី​ចាំង​ផ្លេក​ៗ មាន​ពណ៌​ដូចជា​ត្បូង ក៏​យកដៃ​កាយ​មើល លុះ​បាន​ជ្រៅ​បន្តិច ស្រាប់​តែមាន​រាង​ជា​ខ្នងសត្វ ប៉ុន្តែ​មិនដឹងថា​សត្វ​អ្វី ក៏​នាំគ្នា​កាយ​បន្ត ព្រមទាំង​កាយ​បន្ត​ដល់​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​ចម្លាក់​បុរាណ​ជា​រូប​សត្វ​តោ ពណ៌​ខ្មៅ ប្រផេះ។ លោក យាយ​ម៉ៅ បាន​បន្តទៀតថា ៖ រូបចម្លាក់​តោ​ថ្ម​នេះ​មាន​ទម្ងន់​ជិត​៣០​គីឡូក្រាម កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ ទទឹង​ជាង​៣​តឹក ,​ហើយ​អ្នក​ដែលមាន​ជំនឿ​​ជឿ​​ថា​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ដោយ​អ្នកខ្លះ​បួងសួង​សុំ​សេចក្តីសុខ ខ្លះទៀត​សុំ​ឲ្យ​រកស៊ី​មានបាន ធ្វើដំណើរ​តាមផ្លូវ​ដោយ​សុវត្ថិភាព ហើយក៏​មាន​អ្នក​ខ្លះទៀត ទិញ​ចេក នំ ចំណី និង​យក​ប្រាក់​ទៅ​ដាក់ថ្វាយ​ចម្លាក់​តោ​ថ្ម​មួយ​នោះ​ផងដែរ។

ប្រភពព័ត៌មាន​ពី​អាជីវករ ដែល​លក់ដូរ​ជិត​កន្លែង​កើតហេតុ និង​ប្រជាពលរដ្ឋ ដែល​បានឃើញ​ឲ្យ​ដឹងថា ​៖ រូបចម្លាក់​តោ​ថ្ម​នេះ ពិតជា​ថ្ម​ស័ក្ដិសិទ្ធិ​មែន ព្រោះ​បន្ទាប់ពី​បន់ស្រន់​ថ្ងៃ​ម្សិលមិញ សុំ​ឲ្យ​រកស៊ី​ចំណេញ ស្រាប់តែ​ថ្ងៃនេះ លក់ដូរ​កាក់កប គួរឲ្យ​ចាប់អារម្មណ៍ ហើយក៏​បាន​លុយ​ទិញ​គ្រឿង​សំណែន​យកទៅ​ថ្វាយ​តោ​ថ្ម​នេះ​តែម្តង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគាត់​ក៏បាន​យក​ទឹក​ទៅ​ចាក់​លាង​ពីលើ​តោ​ថ្ម​នោះ ដើម្បី​ឲ្យ​ត្រជាក់ត្រជុំ រកស៊ី​ធូរធារ​នៅ ថ្ងៃ​ខាងមុខ​បន្តទៀត។

ប្រភព​បន្តទៀតថា រូបចម្លាក់​តោ​ថ្ម​មួយ​នេះ ប្រហែលជា​គេ​សាងសង់​ឡើង​ពី​ថ្ម​មានតម្លៃ​ម្យ៉ាង ឬ​ធ្វើ​ពី​សំរឹទ្ធ​ក៏​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ទាល់តែ​អ្នកជំនាញ ទើប​អាច​ស្រាវជ្រាវ និងពិនិត្យមើល​ដឹង​ច្បាស់លាស់។

ប្រភពព័ត៌មាន​ពី​មន្ត្រី នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ដែរ​ថា​៖ រូបចម្លាក់​តោ​ថ្ម​ខាងលើ ពិតជា​ចម្លែក​មែន។ លោក​មន្ត្រី​រូបនេះ​និយាយថា ​មិនដឹង​ជា​ដូនតា​ខ្មែរ​យើង​សាងសង់​ពីអ្វី​នោះឡើយ។ ប្រភព​បញ្ជាក់ថា ៖​មានតែ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​នៅ​ថ្ងៃ​ខាងមុខ​ទេ ទើប​អាច​ដឹង​ច្បាស់ ជួនកាល​ក៏​អាចជា​ថ្ម ដែល​គេ​សង់​ឡើង​ពី​វត្ថុ​មានតម្លៃ​ដែរ៕​