រន្ធត់ហួស! ទារកទើបនឹងកើតម្នាក់ ត្រូវគេចាប់គ្រវីចុះឡើង ក្នុងពិធីបុណ្យមួយ នៅប្រទេសឥណ្ឌា (មានវីដេអូ)

ឥណ្ឌា៖ វីដេអូដ៏គួរឲ្យតក់ស្លុតមួយ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែវាបានបង្ហាញនូវទិដ្ឋភាពនៃទារកទើបនឹងកើតម្នាក់ ត្រូវគេចាប់គ្រវីចុះគ្រវីឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតនេះ ត្រូវគេថតបាននៅក្នុង ពិធីបុណ្យសាសនា នាឯតំបន់មួយក្នុងប្រទេស ឥណ្ឌា និងត្រូវបានយកមកបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុក ដោយក្រុមមួយមានឈ្មោះថា Indian Atheists។

បើយើងមើលតាមវីដេអូ និងផ្អែកទៅលើការរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេអាចឃើញបាននូវបុរសម្នាក់ ដែលត្រូវបានគេឲ្យឈ្មោះថា “ព្រះរស់” ស្លៀកពាក់ឈុតសារី (ឈុតប្រពៃណីរបស់ឥណ្ឌា) ចាប់ទារកដែលទើបនឹងកើតម្នាក់ គ្រវីចុះគ្រវីឡើង ហាក់ដូចជាមិនខ្វល់អ្វីឡើយ នៅក្នុងពិធីបុណ្យសាសនារបស់គេ ក្រោមការសាទរ និងទះដៃពីសំណាក់ អ្នកដែលនៅជុំវិញទីនោះ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ដែលបានមើលវីដេអូនេះហើយ សុទ្ធតែបង្ហាញនូវក្តីរន្ធត់ និងតក់ស្លុតគ្រប់ៗគ្នា ដោយក្នុងនោះ មានការលើកឡើងជារួមថា ការគ្រវីទារកបែបនេះ គឺអាចបង្កឲ្យមានការប៉ះពាល់ ផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យទារកម្នាក់នោះ ត្រូវពិការភ្នែក ខ្សោយប្រាជ្ញា ឬក៏អាចស្លាប់ភ្លាមៗផងដែរ។

គូសបញ្ជាក់ផងដែរ ទិដ្ឋភាពមួយនេះ មិនទាន់ត្រូវបានអះអាងថា កើតឡើងនៅក្នុងតំបន់ ណាមួយនៃប្រទេសឥណ្ឌា ឲ្យប្រាកដឡើយ ក៏ប៉ុន្តែមនុស្សជាច្រើន និយាយថា សកម្មភាពដ៏គួរឲ្យតក់ស្លុតបែបនេះ គឺអាចមាននៅក្នុងចំណោមពិធី នៃអ្នកកាន់សាសនា ឆ្វេងនិយម (ជ្រុលហួសហេតុ) ពេកប៉ុណ្ណោះ។ ហើយក្នុងនោះដែរ ក៏មានមនុស្សមួយចំនួន ប្រកែកថា អ្វីដែលបុរសនោះចាប់គ្រវីចុះឡើង គឺគ្រាន់តែជាតុក្កតាជ័រប៉ុណ្ណោះ មិនមែនទារកមនុស្សពិតៗឡើយ៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងរ៉ាវទារកនេះដែរ គេអាចនៅចាំបានថា មានង បន្ទាប់ពីបានកើតមក មានម្រាមដៃ-ជើង សរុបរហូតដល់ទៅ ៣១ម្រាម។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកដែលកើតមក មានម្រាមដៃ-ជើង ច្រើនលើសលប់ មិនធ្លាប់មាននោះ មានឈ្មោះក្រៅហៅថា Honghong បច្ចុប្បន្ននេះមានអាយុ ទើបតែ៣ខែប៉ុណ្ណោះ ដោយរូបគេ មានម្រាមដៃ ១៥ និង ម្រាមជើង ១៦។ ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើល កាន់តែខ្លាំងនោះគឺ Honghong មានបាតដៃ ដល់ទៅ២ នៅលើដៃម្ខាង ហើយគ្មានមេដៃឡើយ។

យ៉ាងណាមិញ ក្រុមគ្រួសាររបស់ Honghong បានអស់សង្ឃឹមយ៉ាងខ្លាំង ក្នុងការស្វែងរកជំនួយ ខាងផ្នែកវេជ្ជសាស្រ្ត ដើម្បីព្យាបាលរូបគេ ខណៈក្រុមគ្រូពេទ្យ នៅឯមន្ទីរពេទ្យក្នុងស្រុក ក្នុងខេត្ត Hunan ប្រទេសចិន បានប្រាប់ពួកគេថា ការវះកាត់ នឹងមានការលំបាក ខ្លាំងបំផុត ដោយសារតែ Honghong បានកើតជំងឺម្យ៉ាង ហៅថា Polydactyly ឬ Polydactylism (មកពីភាសាក្រិច πολύς (Polys) មានន័យថា "ច្រើន" និង δάκτυλος (Daktylos) មានន័យថា "ម្រាម") កំរិតធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ផងដែរថា អាការៈដែលកុមារកើតមក មានម្រាមដៃ ឬម្រាមជើងច្រើន ខុសពីធម្មតាបែបនេះ គឺអាចកើតឡើង ចំពោះមនុស្សតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម ១,០០០ករណី ខណៈចំនួនម្រាម ដែលលើសច្រើន គឺកម្រកើតមានណាស់ ដោយភាគច្រើនគឺ លើសពី ១ ទៅ ២ម្រាម តែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ស្រ្តីជាម្តាយរបស់ Honghong ក៏កើតមានជំងឺ Polydactyly នេះ ផងដែរ ដោយមានម្រាមដៃ សរុប១២ម្រាម និងម្រាមជើង លើសពីធម្មតា (មិនបានបញ្ជាក់ចំនួន)។

ស្រ្តីជាម្តាយរូបនេះ ធ្លាប់បានព្រួយបារម្ភថា នាងអាចនឹងចម្លងជំងឺនេះ ទៅកូនរបស់នាង ដូច្នេះនាងបានទៅធ្វើការពិនិត្យ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

ជាមួយគ្នានេះដែរ នាងក៏បានទៅមន្ទីរពេទ្យ Futian District Maternity Hospital ក្នុងទីក្រុង Shenzhen ដដែល ដើម្បីធ្វើការឆ្លុះអេកូ 4D ដោយពេលនោះ នាងត្រូវបានគ្រូពេទ្យ ប្រាប់ឲ្យដឹងថា ទារកក្នុងផ្ទៃ មិនមានកើតអាការៈអ្វីឡើយ។ នៅទីបំផុត ទារករបស់នាង បានកើតមក ជាមួយនឹង ម្រាមដៃ-ជើង សរុបចំនួន ៣១ម្រាម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ហួស! ទារកទើបនឹងកើតម្នាក់ ត្រូវគេចាប់គ្រវីចុះឡើង ក្នុងពិធីបុណ្យមួយ នៅប្រទេសឥណ្ឌា (មានវីដេអូ)
សកម្មភាពដែលទារកទើបនឹងកើតម្នាក់ ត្រូវគេចាប់គ្រវីចុះឡើង

រន្ធត់ហួស! ទារកទើបនឹងកើតម្នាក់ ត្រូវគេចាប់គ្រវីចុះឡើង ក្នុងពិធីបុណ្យមួយ នៅប្រទេសឥណ្ឌា (មានវីដេអូ)

រន្ធត់ហួស! ទារកទើបនឹងកើតម្នាក់ ត្រូវគេចាប់គ្រវីចុះឡើង ក្នុងពិធីបុណ្យមួយ នៅប្រទេសឥណ្ឌា (មានវីដេអូ)