សម្តេចក្រុមព្រះ​សន្យា​ឲ្យ​ម៉ូតូ​១​គ្រឿង​និង​គោ​មេ​១​ក្បាល​បើ​ឈ្នះ​ឆ្នោត

ខេត្តកំពង់ចាម ៖ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ បាន​សន្យា​ផ្តល់​ម៉ូតូ​១​គ្រឿង​ដល់​មេឃុំ​និង​គោ​មេ​១​ក្បាល​ដល់​ជំទប់​ទី​១ និង​ទី​២​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ប្រសិនបើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ ។

សម្តេចក្រុមព្រះ​សន្យា​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​កាលពីព្រឹកថ្ងៃទី០៤ មិថុនា ២០១៦ នៅ​ក្នុង​ឱកាស​ដែល​ព្រះ​អង្គ​យាង​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ព្រះ​អង្គ​ជិត​១​ពាន់​នាក់​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ៕