ពូកែ​លួច​​​​គោ​អស់ពី​​​ក្រោល ឥឡូវបាន​រង្វាន់​ហើយ

ខេត្តក្រចេះ៖​ ជន​សង្ស័យ​​ម្នាក់ ត្រូវ​កម្លាំង​​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​​កំណត់​​ថា ជា​មុខសញ្ញាដ៏​ជំនាញ​ខាង​លួច​​ដឹក​គោ​ទាំង​​ក្រោល ​ដោយត្រូវកម្លាំង​ចាប់ខ្លួនបាន​ កាលពី​​ថ្ងៃ​ទី​៣ មិថុនា បន្ទាប់​ពី​ជន​នេះ​​ ​ធ្វើ​សកម្មភាព​​ជា​លើក​ចុង​ក្រោយ​ គឺ​លួច​មេគោ​​​អ្នក​ភូមិ​ចំនួន​៣​ក្បាល​ចេ​ញ​ពី​​ក្រោល ​។ ជនស​ង្ស័​យ​​​ឈ្មោះ​មិន ចក់ អាយុ​៣៩​​ឆ្នាំ មានទីលំនៅ​​​​​ឃុំ​ដា ស្រុក​ចិត្រ​បុរី ​​ត្រូវ​​កម្លាំង​​ចាប់​បាន​ ក្រោយ​រយៈ​ពេល​មួយ​​ថ្ងៃ បន្ទាប់​ពី​ទទួល​​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​គោ ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  តែសំណុំរឿងនេះត្រូវបំបែកបានរួចរាល់ហើយដោយ​ចាប់​បាន​ក្តិ​ប​ចោរ​ម្នាក់​ក្នុង​ចំណោម​២​នាក់​កាលពី​ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦  កន្លងទៅ ដែលស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

កាលនោះ លោក លឹ​ម វាសនា អធិការ​នគរបាល​ក្រុងប៉ៃលិន បាននិយាយថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​គោ លោក​ក៏​បាន​ចាត់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​តាម​ស៊ើប​មើល​កន្លែង​លក់​សាច់​គោ​តាម​ផ្សារ និង​តាម​ស្តង់​នានា ទើប​ដឹង​តម្រុយ ក៏​តាម​ប្រមាញ់​ភ្លាម​ៗ ហើយ​រូបគេ​ដឹងខ្លួន​ទាន់​ក៏​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូត​ដល់​ព្រឹក​ថ្ងៃ​កើ​ហេតុ ខណៈ​កម្លាំង​របស់​លោក​ដឹង​ពី​កន្លែង​ដែល​ជនសង្ស័យ​ចូល​ទៅ​ពួន​សម្ងំ​ក៏​ធ្វើការ​ឃាត់ខ្លួន​ហៅ​មក​សួរនាំ​នៅ​អធិការ​ក្រុង​ប៉ៃ​ល​លិ​ន​តែ​ម្តង ។ លោក​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ខាងលើ​គឺជា​ក្មេង​ប្រុស​ម្នាក់​ធ្លាប់​ធ្វើការ​កាប់​គោ​នៅ​តាម​ស្តង់​បងប្អូន​របស់​ខ្លួន ទើប​មាន​ជំនាញ​លួច​សម្លាប់​មេគោ​ផើម និង​ពន្លះ​យក​ភ្លៅ​ស្តាំ​ម្ខាង​បែប​នេះ ហើយ​លើស​ពី​នេះ​រូបគេ​ជា​ក្មេង​ដែល​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពូកែ​លួច​​​​គោ​អស់ពី​​​ក្រោល ឥឡូវបាន​រង្វាន់​ហើយ

ពូកែ​លួច​​​​គោ​អស់ពី​​​ក្រោល ឥឡូវបាន​រង្វាន់​ហើយ